យកដែក ស្បែងជីក ដីសើមប៉ះ ចំគីបគ្រាប់មីន ផ្ទុះរង របួសឪពុក និងកូន
ខេត្តបាត់ដំបង ៖ បុរសម្នាក់ និងក្មេងប្រុស តូចម្នាក់ទៀតបាន រងរបួសធ្ងន់ បន្ទាប់ពីយកដែក ស្បែងទៅជីកដីសើមៗ បំរុងយកទៅបិទពីលើ ឡដុតធ្យូងលក់ ដើម្បីកុំឱ្យប្រេះ ខណៈកំពុងជីកសុខៗ ស្រាប់តែចុងដែកស្បែង ប៉ះចំគីបគ្រាប់មីន បណ្តាលឱ្យ ផ្ទុះខ្ទាតអំបែង រងរបួស ធ្ងន់ ហើយត្រូវបានគេដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន ។
ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលា ម៉ោង១២ និង៣០នាទីថ្ងៃទី៣១ មករា ២០១៥ ស្ថិតនៅចំណុចស្លេវ ក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះជាឪពុក ឈ្មោះលឿង ស្រង់ អាយុ៥១ឆ្នាំ (រងរបួសរយះស្មងជើងឆ្វេង និងរបួសប្រអប់ជើងស្តាំ) និងកូនប្រុសម្នាក់ទៀតឈ្មោះលឿង សីហា អាយុ៥ឆ្នាំ (រងរបួសពោះ រយះជើងស្តាំ រយះត្របកភ្នែកឆ្វេង និងមុតដើមទ្រូងផ្នែកខាងស្តាំ) ទាំង២នាក់ មានទីលំនៅក្នុងភូមិកើត-ហេតុខាងលើ ។
ប្រភពពីជនរងគ្រោះ ជាឪពុកបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំប្រពន្ធ និងកូនប្រុសពៅម្នាក់ ទៅដេករានកាប់ព្រៃ ដើម្បីយកដាំដំណាំចិញ្ចឹមជីវិត ហើយដោយឃើញកូនឈើល្អៗ ក៏នាំគ្នាជីកដីធ្វើឡ ដុតធ្យូង លក់អស់រយៈពេលជាច្រើន ថ្ងៃកន្លងមកហើយ លុះដល់ថ្ងៃកើតហេតុ ខណៈគាត់កំពុងតែ ដុតធ្យូងសុខៗ ក៏ឃើញឡមានសភាព ប្រេះស្រាំហុយផ្សែងចេញ តាមសងខាង ទើបគាត់ទាញយកដែកស្បែង ទៅជីកដីសើមៗ នៅក្បែរឡធ្យូងនោះ លុះពេលជីកបានមួយសន្ទុះ ស្រាប់តែចំគីបគ្រាប់មីនផ្ទុះ លាន់យ៉ាងខ្លាំង បណ្តាលឱ្យអំបែងខ្ទាតចំរងរបួស ទាំងពីរនាក់ឪពុកនិងកូនតែម្តង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!