ឃាត់ខ្លួនជាង​ជួស​ជុល​រថយន្ត ​ម្នាក់​ដក​កាំ​ភ្លើង​ភ្ជង់​ និង​វាយ​នារី​ ខារ៉ា​អូខេ​ម្នាក់​បែក​ក្បាល

 
 

រាជធានីភ្នំពេញ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ ជ្រោយចង្វារចាប់ ឃាត់ខ្លួនកាលពីវេលាម៉ោង១ និង ៣០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី ៣០ មករា ២០១៥ បន្ទាប់ពីប្រើ ហិង្សា ដកកាំភ្លើងខ្លីមួយ ដើមម៉ាករ៉ូឡូភ្ជង់ និងវាយទៅលើនារីម្នាក់ នៅក្នុងបន្ទប់ ខារ៉ាអូខេមីលីនែរ។

ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះសុខ សាន ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិព្រែក ថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្តាល ចំណែកនារី រងគ្រោះឈ្មោះ ឌាន ចាន់ណា អាយុ ២២ឆ្នាំ ជាស្ត្រីបម្រើការ នៅខារ៉ាអូខេវ៉ាស៊ីនតោន ស្នាក់នៅផ្ទះជួល ភូមិកៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនដៃដល់ រួមទាំងមិត្តភក្តិប្រមាណជា១០នាក់បាននាំគ្នាធ្វើពិធី ខួបកំណើត ឱ្យសង្សាររបស់គេ ឈ្មោះ ពិសី ដែលជាមិត្តភក្តិ របស់នារីរងគ្រោះនៅ ក្នុងបន្ទប់លេខ១១៨ ក្នុងខារ៉ាអូខេមីលីនែរ។ លុះពេលផឹកស្រវឹង ជនដៃដល់បានដក កាំភ្លើងខ្លីដាក់លើតុ ហើយភ្ជង់គំរាម នារីរងគ្រោះ ខណៈនោះស្រាប់តែ មិត្តភក្តិរបស់ ជនបង្កម្នាក់ទៀត ឈ្មោះសាល បានស្ទុះ ទៅវាយនារី រងគ្រោះបែកក្បាល។

ប្រភពបន្តថា បន្ទាប់ពីវាយនារីរងគ្រោះរួច ជនដៃដល់ និងបក្សពួកបានគិតលុយរួចចាកចេញពីបន្ទប់ ខារ៉ាអូខេឡើងជិះរថយន្ត ទៅផ្ទះ ក៏ត្រូវ កម្លាំងកងរាជអាវុធហត្ថ តាមចាប់ខ្លួនដល់ ផ្ទះជួលបាន ម្នាក់ និងដកហូតរថយន្ត មួយគ្រឿង ម៉ាកមែរសឺដែស ពាក់ស្លាកលេខ ភ្នំពេញ ២L ១៦៦៦ ព្រមទាំង គ្រាប់កាំភ្លើង នៅក្នុងរថយន្តចំនួន ៣គ្រាប់ផងដែរ ចំណែកបក្សពួកឯទៀត បានគេចខ្លួន បាត់អស់។

នៅចំពោះមុខសមត្ថកិច្ចជនបង្កបានបដិសេធថា រូបគេមិនបានដកកាំភ្លើងភ្ជង់នារីរងគ្រោះទេ នៅពេល កើតហេតុ រូបគេស្រវឹងមិនដឹង អ្វី ទាំងអស់ ហើយកាំភ្លើងនោះ ក៏មិនមែនជា របស់គេដែរ។ ទោះជាយ៉ាងណា ពេលនេះ ជនបង្កត្រូវកម្លាំង កងរាជអាវុធហត្ថបញ្ជូន ទៅទី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕




 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម