អ្នកទេសចរ ផ្អើលនាំគ្នាទៅ ឲ្យសត្វដំរី ឡើងជាន់ ជាការម៉ាស្សា ដើម្បីរំសាយ អារម្មណ៍ នឿយហត់ (មានវីដេអូ)

 
 

ថៃ៖ ការម៉ាស្សា ដោយការឡើងជាន់ ពីសត្វដំរី ទម្ងន់ជាង ៣តោន មិនមែនជារឿងលេងសើច ដែលមនុស្សគ្រប់គ្នា នឹកឃើញ ចង់សាកល្បង ដើម្បីរំសាយការនឿយហត់នោះទេ ក៏ប៉ុន្តែ មានភ្ញៀវទេសចរ ជាច្រើន បានទៅ ជំរុំព្រៃ ក្នុងប្រទេសថៃ ដើម្បីទទួលយក ការម៉ាស្សា បែបនោះ។


សត្វដំរីមួយក្បាលកំពុងផ្តល់សេវាម៉ាស្សាដល់ភ្ញៀវទេសចរ

ការម៉ាស្សាដ៏ចំលែកនេះ ត្រូវបានគេបង្កើតឡើង នៅក្នុងខេត្តឈៀងម៉ៃ ដែលទីនោះ មានពូជដំរីអាស៊ី មួយចំនួន ទង្ងន់ចន្លោះពី ២ ទៅ ៥តោន កន្លះ ផ្តល់សេវា ម៉ាស្សា ដល់អ្នកទេសចរ ដោយប្រើ ប្រម៉ោយ និង ជើងរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ការម៉ាស្សា ដោយដំរីនេះ មិនអនុញ្ញាតិឲ្យអ្នកដែល មានស្មារតី ខ្លាចញញើត សាកល្បងនោះទេ ព្រោះបើសិនជាពួកគេ កម្រើកចុះឡើង អាចប្រឈមមុខ នឹងការស្លាប់ ដោយសារ ដំរីជាន់។

អ្នកទេសចរ ឈ្មោះ Ian Maclean មកពីកោះហាវ៉ៃ ប្រទេសអាមេរិក ដែលកំពុង ថតភ្ញៀវទេសចរ ស្រីប្រុស ២នាក់ទៀត កំពុងក្រាប ឲ្យដំរីម៉ាស្សា បានប្រាប់ថា៖ “កំឡុងដំណើរទេសចរ ជុំវិញទ្វីបអាស៊ី ខ្ញុំបានឃើញ ការម៉ាស្សាដោយសត្វ ផ្សេងៗ រួមមានទាំង ការម៉ាស្សា ដោយសត្វពស់ថ្លាន់ នៅមីយ៉ាន់ម៉ាផងដែរ”។

នៅប្រទេសថៃ ម្ចាស់សួនសត្វ មានភាពវៃឆ្លាត ដោយពួកគេ រកនឹកឃើញ ពីវិធីដែលអាចរក ប្រាក់បន្ថែម។ ប៉ុន្តែវាមើលទៅ ហាក់ដូចជាគ្រោះថា្នក់បន្តិច នៅពេលដែល សត្វដំរីឡើង ជាន់លើ ជើង របស់ភ្ញៀវទេសចរ។ អ្នកអាចស្រមៃថា តើមានអ្វី អាចកើតឡើង ហើយអ្នកដែលត្រូវដំរី ជាន់ឈឺខ្លាំងប៉ុណ្ណា!”។


សត្វដំរីកំពុងប្រើជើងរបស់វាម៉ាស្សាឲ្យអ្នកទេសចរណ៍


កូនសត្វដំរីកំពុងត្រូវហ្មបង្វឹកដើម្បីរៀនម៉ាស្សាឲ្យអ្នកទេសចរ


ក្រៅពីការប្រើជើងម៉ាស្សា សត្វដំរីក៏ចេះម៉ាស្សាដោយប្រើប្រម៉ោយរបស់វាផងដែរ


អ្នកទេសចរត្រូវមានភាពក្លាហាន បើសិនជាកម្រើកចុះឡើងអាចត្រូវដំរីជាន់ស្លាប់


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម