រថយន្ត កាមរីឆ្លាម បុកម៉ូតូ ប្រពន្ធស្លាប់ ប្តីរងរបួសធ្ងន់ ព្រោះតែ ឆ្លងផ្លូវ មិនគោរព សិទ្ធអាទិភាព
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បាន ស្លាប់បាត់បង់ ជីវិតភ្លាមៗនៅ កន្លែងកើតហេតុ ចំណែកបុរស ជាប្តីរងរបួស ធ្ងន់ត្រូវបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។ ហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបាន កើតឡើង នៅវេលាម៉ោង៣និង៥០ នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកពី ភូមិរូងក្របៅទៅភូមិដងរុន ស្ថិតក្នុងភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុក- មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯក ហ៊ីង ហាន អធិការរង ទទួលផ្នែកសណ្តាប់ ធ្នាប់ចរាចរណ៍ បានឲ្យដឹងថាជនរងគ្រោះដែល ស្លាប់នៅកន្លែងកើតហេតុឈ្មោះ ជុំ លីន ភេទស្រី អាយុ៥៤ឆ្នាំ និងបុរសរងរបួសធ្ងន់ឈ្មោះ រស់ ឃុល អាយុ៥០ឆ្នាំ ទាំង២នាក់ជាប្តីប្រពន្ធ មានទីលំនៅភូមិ តាឡំចុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាកហុងដាធុនសេ១០០សេរីចាស់ ពណ៌ព្រីងទុំ ពាក់ស្លាកលេខប.មានជ័យ 1C.2773 ចំណែករថយន្តដែល បុកម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M.6974 អ្នកបើកបរមិនត្រូវបាន ស្គាល់ឈ្មោះទេ បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បាន រត់គេចខ្លួនបាត់ ។
លោកអធិការរងបានបញ្ជាក់ថា មុនពេលកើតហេតុបើតាមតាមសំដី ប្រជាពលរដ្ឋដែលបានឃើញ ហេតុការណ៍នោះប្រាប់សមត្ថកិច្ច ថាមុនពេលកើតហេតុអ្នកបើកម៉ូតូឈ្មោះ រស់ ឃុល ជិៈឌុបប្រពន្ធមកពីទិសដៅ លិចទៅកើតឆ្លងផ្លូវ ស្របពេលនោះមានរថយន្ត កាមរីឆ្លាម១គ្រឿងដែលបើកបរក្នុងផ្លូវអាទិភាព ពីជើងទៅត្បូង មានល្បឿនលឿន បានបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូនិង អ្នករួមដំណើរខ្ទាតដូចសី ប្រពន្ធជិៈក្រោយ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកប្តីរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ចំណែក ម៉ូតូខូតខាតធ្ងន់ រថយន្តខូចស្រាលខាងមុខផ្នែកខាងស្តាំ ។ វត្ថុតាងទាំង២គ្រឿងត្រូវ សមត្ថកិច្ចយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុករង ចាំធ្វើការដោះស្រាយ ពេលក្រោយ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!