មក​ពី​ធ្វើ​ការ​ហត់​ខឹង​ប្តី​ អត់​ដាំបាយ​ហូបទាញ​កាំ​បិត​ប៉័ង​តោ​ កាប់​ក្បាល​មួយ​កាំបិត​ សន្លប់ស្តូក

 
 

ខេត្តស្វាយរៀង៖ ហេតុការណ៍គួរឱ្យហួសចិត្តមួយបានកើតឡើងទៅលើគ្រួសារមួយដែលមាន ទំនាស់ ពាក្យសំដីបន្តិចបន្តួច ដោយសារតែប្ដី រវល់ផឹកស៊ីជាមួយ មិត្តភក្តិនៅក្នុងផ្ទះ មិនបានដាំបាយ ពេលប្រពន្ធចេញ ពីធ្វើការនៅរោងចក្រ មិនឃើញមានបាយ នៅក្នុងឆ្នាំងក៏ ផ្ទុះកំហឹង ឈាន ដល់ប្រើហិង្សា វាយគ្នាទៅ វិញទៅមក ដោយប្ដីស្ទុះ ទៅ ច្របាច់.ក រីឯប្រពន្ធទាញបាន កាំបិតប៉័ងតោ កាប់ក្បាលប្ដីមួយកាំបិត ហូរ ឈាមជោក ខ្លួនសន្លប់ នៅនឹងកន្លែង។

ហេតុការណ៏នេះបានកើតឡើងកាលវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៧ មករា ២០១៥ ស្ថិតនៅភូមិ ប្រសូត្រ១ ឃុំប្រសូត្រ ស្រុកស្វាយ ទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ច នគរបាលស្រុកស្វាយទាប បានឱ្យដឹងថា បុរសរងគ្រោះ ជាប្តីមាន ឈ្មោះ ម៉ៅ ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រីឯប្រពន្ធដៃដល់ មានឈ្មោះ សុខ ដានី អាយុ២៥ឆ្នាំ មុខរបរកម្មការីនី រោងចក្រកាត់ដេរ មួយនៅ ក្រុងបាវិត និងមានទីលំនៅក្នុង ភូមិកើតហេតុ ខាងលើ។

តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុបុរសរងគ្រោះជាប្តីបានបបួលមិត្តភក្តិមកជួប ជុំ ផឹកស៊ីនៅផ្ទះតាំងពី ព្រឹករហូត ដល់ ពេលល្ងាច ហើយដោយសារ ស្រវឹងស្រាខ្លាំងពេក ក៏ភេ្លចដាំបាយ ធ្វើម្ហូបឱ្យប្រពន្ធ ។ លុះពេលប្រពន្ធ ត្រឡប់មកពីធ្វើការ បើកទ្វាចូល ផ្ទះស្រាប់តែ មិនឃើញ ប្ដីដាំបាយ និងធ្វើម្ហូបដូច សព្វមួយដង ណាមួយនឿយហត់ អស់កំលាំងនឹង ការងារផង ក៏កើតចិត្តខឹង រួចស្ដីបន្ទោស ឱ្យប្ដីបន្តិចបន្តួច ក៏ក្លាយជា ជំលោះឈានដល់ ប្រើហិង្សាតែម្ដង។

បន្ទាប់ពីស្ត្រីជាប្រពន្ធកាប់ទៅលើប្ដីរបស់ខ្លួនរួចមក ក៏មានការភ័យខ្លាច ណាមួយខ្លាចសមត្ថកិច្ចមកចាប់ ខ្លួនផង ក៏បានរត់គេចបាត់ ស្រមោល តែម្ដង រីឯប្ដីត្រូវបាន ក្រុមគ្រួសារយក ទៅសង្គ្រោះនៅ គ្លីនិកឯកជន មួយ កន្លែងនៅស្រុកស្វាយទាប។

នៅព្រឹកថ្ងៃទី២៨ មករា ២០១៥ សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រសូតបានមកកត់កំណត់ហេតុ  ដើម្បីធ្វើការស្រាវជ្រាវ ឃាត់ខ្លួនស្ត្រី ជាប្រពន្ធ ប៉ុន្តែអ្វីដែល ធ្វើឱ្យសមត្ថកិច្ច និងប្រជាពលរដ្ឋ ហូសចិត្តនោះ គឺបុរសជាប្ដី មិនបានដាក់ពាក្យ បណ្ដឹងនោះទេ ដោយបានដឹងខ្លួនថា កំហុសគ្រប់ យ៉ាងខុសមកពីខ្លួន ដែលស្រវឹងស្រា ខ្លាំងពេកទើបមិនអាច ទប់អារម្មណ៏ខ្លួនឯង បានរហូតដល់ឈាន ដល់ប្រើហិង្សាក្នុង គ្រួសារ បែបនេះ៕




 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម