អគ្គិភ័យឆេះផ្ទះសំណាក់ «ឆាយ វ៉ាង» ទាំងព្រឹក បណ្តាលឱ្យភ្ញៀវម្នាក់ស្លាប់
ខេត្តរតនគិរី ៖ ផ្ទះសំណាក់យីហោ «ឆាយ វ៉ាង» មួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះបណ្តាលឱ្យ ភ្ញៀវម្នាក់ ស្លាប់ ខណៈកំពុង ស្នាក់នៅក្នុង បន្ទប់លេខ០៣២ ដែលហេតុការណ៍ នេះបង្កឱ្យភ្ញាក់ ផ្អើលកាលពី វេលាព្រឹក ថ្ងៃទី២៩ មករា ២០១៥ នេះ ស្ថិតនៅ ជាប់រង្វង់មូល ទីរួមក្រុង បានលុង ក្នុងភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុង បានលុង ខេត្តរតនគិរី ។ ទោះបីជាយ៉ាងណា គេនៅពុំទាន់ ស្គាល់អត្ត សញ្ញាណ ជនរងគ្រោះ នៅឡើយ តែត្រូវគេសង្ស័យថា ជាមនុស្សស្រី ។
បើតាមប្រភពពីម្ចាស់ផ្ទះសំណាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ឃើញមានផ្សែងហុយ ផ្នែកខាងក្រោយ នៅជាន់ទី២ ទើបមានការ ភ្ញាក់ផ្អើល ឆោឡោ ហើយបាន ទូរស័ព្ទហៅរថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការ នគរបាលខេត្ត ១គ្រឿងជួយ បាញ់ទឹកពន្លត់ ។
ប្រភពបន្តថា ក្នុងហេតុការណ៍អគ្គីភ័យនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ដែលជាអកុសលធ្វើ ឱ្យភ្ញៀវ ម្នាក់ទំនងជា មនុស្សស្រីបាន ឆេះខ្លោចស្លាប់ក្នុងបន្ទប់០៣២ និងមានមនុស្ស ប្រុសម្នាក់ទៀត ដែលស្នាក់ នៅបន្ទប់ជាមួយគ្នា រងរបួស បានរត់ទៅព្យាបាល ដោយខ្លួនឯង ។
ពេលនេះសមត្ថកិច្ចកំពុងស្វែងរកដើម្បីសុំការបំភ្លឺព្រោះថា ហេតុអ្វីពេលភ្លើងឆេះអត់ ជួយរំដោះ ស្ត្រីរងគ្រោះ នោះចេញពី ក្នុងបន្ទប់ដោយរត់ យករួចខ្លួនតែ ម្នាក់ឯងអ៊ីចឹង?
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!