ផ្ញើសារ «អាជ្រូកកាធាត់» ជារៀងរាល់ថ្ងៃ រយៈពេល ៦ សប្តាហ៍ បញ្ឈឺចិត្តមិត្តភក្តិ រហូតសម្រកបាន ១៣៣ គីឡូក្រាម
អង់គ្លេស៖ បុរសម្នាក់ ដែលមានមុខរបរជា មេចុងភៅ ឈ្មោះ Jamie Brooks ទីបំផុត អាចក្លាយទៅជា បុរសសង្សារ រូបរាងសមសួន បន្ទាប់ពីអាច សម្រកទម្ងន់ បានជាងពាក់កណ្តាល នៃដងខ្លួន ពោលគឺសម្រកបាន ១៣៣.៣ គីឡូក្រាម ក្នុងរយៈពេល ១២ ខែ ដោយមានជំនួយ ពីមិត្តភក្តិរបស់គាត់ ដែលមានឈ្មោះថា Neil។
មុនដំបូង Jamie ចាប់ផ្តើម ឡើងគីឡូ នៅអាយុ ១៤ ឆ្នាំ បន្ទាប់ពីគាត់ចូល ធ្វើការក្រៅម៉ោង នៅក្នុងផ្ទះបាយ ដែលជាហេតុធ្វើឲ្យគាត់ មានទម្លាប់ញ៉ាំអាហារ មិនមានសុខភាព ដោយញ៉ាំទាំងថ្ងៃ ទាំងយប់ និង ផឹកភេសជ្ជះ ដែលមានជាតិស្ករ ដើម្បីប៉ូវកម្លាំង ជាដើម រហូតដល់គាត់ ឡើងគីឡូ ធ្ងន់បំផុត ដល់ទៅ ២២៨.៦ គីឡូក្រាម ឯណោះ។
ប៉ុន្តែឥឡូវ បុរសអាយុ ៣១ ឆ្នាំម្នាក់នេះ អាចសម្រករាង មកត្រឹមតែ ៩០.៧២ គីឡូក្រាម តែប៉ុណ្ណោះ ដោយត្រូវអរគុណមិត្តល្អ Neil Williamson អាយុ ៤៦ ឆ្នាំ ជាអ្នកលក់ឡាន ដឹកទំនិញ ដែលតែងតែផ្ញើសារ «អាជ្រូកកាធាត់» ទៅឲ្យ Jamie ជារៀងរាល់ថ្ងៃ អស់រយៈពេល ៦ សប្តាហ៍ និងសារឡើងទឹកចិត្តខ្លះទៀត តួយ៉ាងដូចជា «ហ្អែងនឹងស្លាប់ នៅមុនអាយុ ៤០ ឆ្នាំ» ជាដើម។
បើទោះបីជា វិធីសាស្ត្រនេះ មិនមែនជាគំនិត ដែលមនុស្សដទៃទៀត គិតទុកសម្រាប់ជួយ សម្រកទម្ងន់ យ៉ាងណាក៏ដោយ ប៉ុន្តែវិធីសាស្ត្រនេះ បែរជាមានប្រសិទ្ធិភាព ចំពោះ Jamie ទៅវិញ ដោយលោក បានពន្យល់ថា៖ «Neil ប្រើប្រាស់ រយៈពេល ៦ សប្តាហ៍ពេញ ដើម្បីជម្រុញទឹកចិត្តខ្ញុំ ហើយខ្ញុំរីករាយបំផុត នៅពេលដែលខ្ញុំ ធ្វើបាន។ គាត់បានជួយជីវិតខ្ញុំ ហើយខ្ញុំមិនដឹង អរគុណគាត់ តាមរបៀបណា ឲ្យគ្រប់គ្រាន់នោះទេ»។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសម្រក់ទម្ងន់ និងមានរូបរាងសង្ហារ បានជោគជ័យរួច Jamie ក៏ចាប់ផ្តើមមាន ទំនាក់ទំនងស្នេហា ជាមួយនឹងអ្នកជិតខាង របស់គាត់ ដែលមានឈ្មោះថា Melanie Mulley៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ មេត្រូ
ដោយ RoMeo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!