ស្ត្រីម្នាក់ ដើរដូចមិនសូវស្រួល ពេលឆែកមើល ឃើញ iPhone 6 លាក់ពេញចង្កេះ

 
 

ហុងកុង៖ ស្ត្រីជាអ្នក ដំណើរមកពី ហុងកុងម្នាក់ ត្រូវបានឃាត់ខ្លួន ដោយមន្ត្រីគយនៃស្រុក Luohu ស្ថិតនៅខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីរូបនាង រត់ពន្ធទូរស័ព្ទ iPhone 6 ចំនួន ២០គ្រឿង ចូលទៅក្នុងដែនដី ដែលគ្រប់គ្រងដោយ សាធារណរដ្ឋប្រជាមានិតចិន។

មន្ត្រីគយបាននិយាយថា ស្ត្រីរូបនោះ បានធ្វើឲ្យពួកគាត់ មានការសង្ស័យបន្ទាប់ពីឃើញ នាងដើរឆ្លងកាត់ ពីមុខគយ ក្នុងអាការៈដ៏ចំលែក។ មន្ត្រីគយបានឆែកឃើញ ស្ត្រីនោះ មានរុំទូរស័ព្ទ ចំនួន ២០ គ្រឿង នៅចង្កេះ និង ពោះ របស់នាង។ ករណីស្រដៀងគ្នានេះដែរ ក៏ធ្លាប់ត្រូវបានរកឃើញ រួចមកហើយ កាលពីដើមខែ ដោយមាន ស្ត្រី ២នាក់ មកពីហុងកុង ប្រើប្រាស់ វិធីសាស្ត្រដូចគ្នា ដើម្បីរត់ពន្ធ ទូរស័ព្ទ។

បើតាមមន្ត្រី ដដែល បានឲ្យដឹងថា ក្រៅពីការ ជួញដូរទូរស័ព្ទ ដោយចងរុំ នៅនឹងខ្លួន ពួកអ្នករត់ពន្ធទូរស័ព្ទ ទាំងនោះ ក៏មានវិធីសាស្ត្រ ច្រើនទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 6 64GB អាចលក់បានត្រឹម ៨២០ ដុល្លារអាមេរិកប៉ុណ្ណោះ នៅទីក្រុងហុងកុង ក៏ប៉ុន្តែនៅពេលដែលយកមកលក់ នៅចិនដីគោក វាអាចមានតំលៃ រហូតដល់ ១០០០ ដុល្លារអាមេរិក។ តំលៃខុសគ្នា នេះ គឺមកពី ការបង្កើនតំលៃ ក្នុងទីផ្សារងងឹត៕


ទូរស័ព្ទ iPhone6 ដែលឆែកឃើញលាក់នៅពេញចង្កេះអ្នករត់ពន្ធ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម