UPDATE: ការបញ្ជាក់បន្ថែម ចំពោះទិដ្ឋាការ របស់ប្រជាជនខ្មែរ ក្នុងការធ្វើ ដំណើរទៅកាន់ ប្រទេស ជាង៥០ ក្នុងពិភពលោក
កម្ពុជា៖ ស្របពេលដែល ប្រិយមិត្តរបស់ ខ្មែរឡូត ជាច្រើនបាន បង្ហាញពីចម្ងល់ ទាក់ទងទៅនឹងអត្ថបទមួយ ដែលនិយាយអំពី ប្រទេសជាង ៥០ នៅលើ ពិភពលោក អាចឲ្យ ប្រជាជនខ្មែរ យើងធ្វើដំណើរ និងស្នាក់នៅ ដោយមិនចាំបាច់ ត្រូវការទិដ្ឋាការនោះ ទើបពេលនេះ ខ្មែរឡូត សូមបង្ហាញ ពីព័ត៌មានបន្ថែមទៀត ឲ្យកាន់តែច្បាស់ជាងមុន ចៀសវាង ការយល់ច្រឡំផ្សេងៗ។
ការបង្ហាញឈ្មោះ ប្រទេសទាំងប៉ុន្មាន ខាងក្រោមនេះ មានប្រទេសខ្លះ បង្ហាញនូវ ពាក្យ Visa free មានន័យថា ប្រទេសទាំងនេះ គឺមិនតម្រូវឲ្យ ខាងប្រជាជនខ្មែរ ធ្វើ ឬ ក៏បញ្ជាក់ទិដ្ឋាការ នៅពេល ធ្វើដំណើរទៅ កាន់ប្រទេស ទាំងនោះឡើយ តែក៏មានពេលវេលាកំណត់ ក្នុងការធ្វើដំណើរកំសាន្ត ឬ ក៏ស្នាក់នៅ ក្នុងប្រទេស ទាំងប៉ុន្មាននោះផងដែរ។
រីឯប្រទេសដែល មានបង្ហាញនូវពាក្យ Visa on arrival មានន័យថា ប្រទេសទាំងនេះ បានទាមទារ ទិដ្ឋាការ ក៏ពិតមែន តែប្រជាជនខ្មែរ អាចធ្វើដំណើរ ទៅធ្វើទិដ្ឋាការ នៅឯព្រលាន យន្តហោះ នៃប្រទេសនោះ ក៏បានដែរ ហើយចំពោះតម្លៃ ក្នុងការធ្វើ ទិដ្ឋាការ និង ពេលវេលា កំណត់ក្នុងការ ធ្វើដំណើរកំសាន្ត ឬក៏ស្នាក់នៅ ក៏មានបង្ហាញផងដែរ។
ប្រទេសក្នុង ទ្វីបអាស៊ី៖
Armenia: Visa on arrival – 120 days, $50 USD.
Brunei: Visa-free – 14 days.
Georgia: Visa on arrival – 90 days, $30 USD.
India: Visa on arrival – 30 days, (at MAA, BOM, CCU, DEL), $60 USD.
Indonesia: Visa-free – 30 days.
Iran: e-visa (pre -arranged) – 15 days, $30 to $80 EUR.
Kuwait: Visa on arrival – 3 months, $5 KWD.
Laos: Visa-free – 30 days.
Macau: Visa on arrival – 30 days, $100 MOP.
Malaysia: Visa-free – 1 month.
Maldives: Visa on arrival – 30 days.
Myanmar: Visa-free – 14 days.
Nepal: Visa on arrival – 90 days, $25 to $100 USD.
Philippines: Visa-free – 21 days.
Singapore: Visa-free – 30 days.
South Korea: Visa-free – 30 days, (Jeju Island only).
Sri Lanka: ETA required. cost: US$ 30 – 30 days.
Thailand: Visa-free -14 days.
Timor Leste: Visa on arrival – 30 days, $30 USD.
Vietnam: Visa-free – 30 days.
ប្រទេសក្នុង ទ្វីបអូសេអានី៖
Federated States of Micronesia: Visa free – 30 days.
Palau: Visa on arrival – 30 days. $50 USD.
Samoa: Visa on arrival – 60 days.
Tuvalu: Visa on arrival – 1 month.
ប្រទេសក្នុង ទ្វីបអាមេរិកខាងជើង៖
Dominica: Visa-free – 21 days.
Haiti: Visa-free – 3 months.
Nicaragua: Visa on arrival – 90 days, $20 USD.
St. Kitts and Nevis: Visa free – 14 days (w/ onward ticket).
St. Lucia: Visa on arrival – 6 weeks, $50 USD.
St. Vincent and the Grenadines: Visa-free – 1 month.
ប្រទេសក្នុង ទ្វីបអាមេរិក ខាងត្បូង៖
Ecuador: Visa-free – 90 days.
Guyana: Visa on arrival – 30 days, $25 USD.
Suriname: Visa on arrival – 2 months, $45 to $65 USD.
ប្រទេសក្នុង ទ្វីបអាហ្រ្វិក៖
Burundi: Visa on arrival – 1 month, $90 USD.
Cape Verde: Visa on arrival$25 EUR.
Central African Republic: Visa on arrival – 7 days, $60 USD.
Comoros: Visa on arrival.
Djibouti: Visa on arrival – 1 month, $60 USD.
Egypt: Visa on arrival 30 days, $15 USD.
The Gambia: Visa on arrival (charter flight or tour package).
Ghana: e-visa (pre-arranged @ ghanaimmig), $100 USD.
Kenya: Visa on arrival – 3 months, $50 USD.
Madagascar: Visa on arrival – 90 days, $70 USD.
Mozambique: Visa on arrival – 30 days, $66 USD.
Sao Tome and Principe: Visa on arrival – 1 month, $100 USD.
Seychelles: Visa on arrival – 1 month, free.
Tanzania: Visa on arrival, $50 to $200 USD.
Togo: Visa on arrival – 7 days.
Uganda: Visa on arrival, $50 to $200 USD.
Zambia: Visa on arrival – 90 days, $50 USD.
បណ្តារដ្ឋ ឯករាជ្យផ្សេងទៀត៖
Cook Islands: Visa free – 31 days.
Niue: Visa-free – 30 days.
សរុបមកវិញ ប្រទេសជាង ៥០ នេះ គឺមានប្រទេសខ្លះ មិនត្រូវការ ឲ្យប្រជាជនខ្មែរ ធ្វើទិដ្ឋាការបញ្ជាក់ ស្របពេលដែល ប្រទេសខ្លះទៀត ប្រជាជនខ្មែរ អាចទៅធ្វើ នៅឯព្រលានយន្តហោះ នៃប្រទេសទាំងនោះ ក៏បានដែរ។ គូសបញ្ជាក់ផងដែរថា រឿងសំខាន់មួយទៀត នោះគឺអ្នកគួរតែ ធ្វើការសាកសួរ ពីព័ត៌មានលំអិត ពីស្ថានទូត នៃប្រទេសណាមួយ ដែលអ្នកចង់ទៅ ជាមុនសិន ដើម្បីទទួលបាន ព័ត៌មានលំអិត ក៏ដូចជា សំណុំបែបបទ ផ្សេងៗទៀត ដើម្បីផ្តល់ នូវភាពងាយស្រួល កាន់តែច្រើន ថែមទៀត នៅពេល ដែលអ្នកធ្វើ ដំណើរទៅកាន់ ប្រទេសក្រៅ។
ខ្មែរឡូត ក៏សូមធ្វើការ អធ្យាស្រ័យ បើសិនជាមាន កំហុសឆ្គង កើតមាន ដោយប្រការណាមួយ ព្រោះ គោលបំណងរបស់ខ្មែរឡូត គ្រាន់តែចង់ចែករំលែក នូវអ្វី ដែលជាការយល់ដឹង ការកំសាន្ត និង ប្រយោជន៍ដល់មិត្តអ្នកអានប៉ុណ្ណោះ។ ខ្មែរឡូត ក៏សូមអរគុណទៅដល់ មតិ របស់ មិត្តអ្នកអាន ទាំងឡាយ រួមទាំង មតិរិះគន់ ផងដែរ។ ខ្មែរឡូត នឹងប្រឹងប្រែង បន្ថែមទៀត ដើម្បីឲ្យអត្ថបទ កាន់តែមានភាពច្បាស់លាស់ អាចទុកចិត្តបាន ព្រមទាំង ប្រកាន់ភ្ជាប់ នូវវិជ្ជាជីវៈ ឲ្យកាន់តែប្រសើរឡើង៕ អរគុណ អ្នករាល់គ្នា ដែលតែងគ្រាំទ្រ!
អត្ថបទមុន ដែលរងការរិះគន់៖ ប្រជាជនខ្មែរ អាចធ្វើដំណើរ និង ស្នាក់នៅ ក្នុងប្រទេសជាង ៥០ នៅលើពិភពលោក ដោយមិនបាច់ មានទិដ្ឋាការ
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបតំណាង
ប្រភព៖ ListaBuzz
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!