ប៊ុន ផៃលីន បញ្ជាក់ថា បុរសនោះ គ្មានពាក់ផ្កាយ លើស្មា និងលែងលះ ប្រពន្ធ ៥ឆ្នាំហើយ..!
ភ្នំពេញៈ ថ្មីៗនេះ ព័ត៌មានដ៏រសើបមួយ បានលេចឮថា តារាសម្តែងសម្បូរ សាច់ដើមទ្រូង កញ្ញា ប៊ុន ផៃលីន បានលួចលាក់ បង្កាត់ភ្លើង ស្នេហ៍ស្ងាត់ៗ ជាមួយបុរស សម្បូរទ្រព្យ ពាក់ផ្កាយ៣ លើស្មាម្នាក់ ក្រោយពីពួកគេ ទាំងពីរនេះ បានបណ្តើរគ្នាត្រសង ចូលរួមខួប កំណើតរបស់ កញ្ញា សេង សូណា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ ។
ទាក់ទងនឹង ព័ត៌មានលេចឮ រហូតដល់ថ្នាក់បែកធ្លាយ រូបថតបណ្ដើរគ្នា ធ្វើឲ្យលោកផ្កាយ៣ មានការមិន សប្បាយចិត្ត ចំពោះប៊ុន ផៃលីន នៅពេលនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ចេញមុខ ប្រតិកម្មខ្លាំងៗ ដោយច្រានចោលព័ត៌មាន ទាំងអស់នោះថា មិនមែនជាការពិត ហើយវាក៏ជារឿង ខូចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់នាង និងបុរសម្នាក់ នោះផងដែរ ។
តារាស្រីមាន ដើមទ្រូងធំមូលក្បំ និយមស្លៀក ពាក់សិចស៊ី កញ្ញា ប៊ុន ផៃលីន បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា នាងពិតជាមានអារម្មណ៍ សោកស្តាយ និងហួសចិត្ត ខ្លាំងមែនទែន នៅពេលមាន បណ្តាញ សារព័ត៌មាន ធ្វើការចុះផ្សាយថា នាងមានទំនាក់ទំនងស្នេហា ជាមួយបុរស ផ្កាយ៣ទាំង ដែលរឿងនោះ មិនមែនជាការពិត ។ នាងបានបកស្រាយ រួចហើយថា បុរសដែលនាងបណ្តើរ ទៅចូលរួមខួបកំណើត របស់ សូណា នោះ គ្រាន់តែជា បងប្រុសធម៌ របស់នាងប៉ុណ្ណោះ ។
តែដល់ពេល សារព័ត៌មានចុះផ្សាយ បែរជានិយាយ គ្មានការពិត ហើយថែមទាំងថា គាត់ពាក់ផ្កាយទៀត ដូច្នេះនាង ចង់បញ្ជាក់ថា បុរសនោះគ្រាន់តែ ជាអ្នកជំនួញធម្មតា មិនមែនជាផ្កាយ៣ ដូចការចុះ ផ្សាយឡើយ ។
តារាចម្រៀង រូបស្រស់ចូល ចិត្តស្លៀកពាក់ ខើចលើខើចក្រោម ប៊ុន ផៃលីន បានប្រាប់ឲ្យ ដឹងទៀតថា "ខ្ញុំនិងបុរស ម្នាក់នោះ មិនមាន ទំនាក់ទំនង ស្នេហាជាមួយគ្នាទេ ពួកខ្ញុំទាំងពីរនាក់ គ្រាន់តែរាប់អានគ្នា ដូចជាបងប្អូន គ្មានអ្វីលើសពីនេះទេ ហើយនៅថ្ងៃ ខួបកំណើតនោះ ខ្ញុំគ្រាន់តែសុំ ដោយសារគាត់ (រួមដំណើរ ជាមួយគ្នា)ទៅចូលរួមកម្មវិធី តែមួយជាមួយគ្នា ព្រោះតែខ្ញុំ អត់មានឡានជិះ ទើបទៅជាមួយគ្នា ប៉ុន្តែមិនមែន មានន័យថា បណ្តើរគ្នា ដោយសារតែ ស្នេហាឬការ ស្រលាញ់ឡើយ ..!" ។
កញ្ញា ប៊ុន ផៃលីន បានប្រាប់ឲ្យដឹង បន្ថែមទៀតថា ពេលនេះចំណងមិត្តភាព របស់ពួកនាង បានឈានដល់ ការប្រះស្រាំ និងអាក់អន់ចិត្ត ជាមួយគ្នា រហូតដល់មើល មុខគ្នាលែងចំ ។ ចំពោះមូលហេតុ ដែលធ្វើឲ្យ ពួកគេទាំងពីរ បែកបាក់គ្នាបែបនេះ ដោយសារតែ បុរសម្នាក់នោះ មានការខឹងសម្បារ ចំពោះព័ត៌មានថា គាត់ជាមន្ត្រី ពាក់ផ្កាយ៣ ទាំងដែលការ ពិតគាត់ គ្រាន់តែជា អ្នករកស៊ីធម្មតា។ ការចុះផ្សាយបែបនេះ ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស របស់គាត់ ព្រោះគាត់គ្រាន់ តែជាអ្នករកស៊ី ធម្មតាៗប៉ុណ្ណោះ ។
តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា រវាងនាង និងបុរសម្នាក់នោះ គ្មានទំនាក់ទំនងស្នេហា ជាមួយគ្នាឡើយ ហើយនាងក៏ មិនបានទៅលួច មានស្នេហា ជាមួយប្តីគេដែរ ព្រោះថាបុរសម្នាក់នោះ បានលែងលះ ភរិយា៥ឆ្នាំហើយ គាត់ជាបុរសពោះម៉ាយ ហើយនាងក៏ ចង់បញ្ជាក់ថា ពេលនេះនាង នៅទំនេរ គ្មានទំនាក់ទំនងស្នេហា ជាមួយបុរស ណាឡើយ ៕
ទោះបីជាយ៉ាងណា ការបង្ហើបឲ្យដឹងថា បុរសម្នាក់នោះ ដែល ប៊ុន ផៃលីន បានបណ្ដើរ ចូលរួមកម្មវិធី ខួបកំណើត សេង សូណា មានពាក់ផ្កាយ លើស្មា ក៏ជាការនិយាយ ប្រាប់ដល់បណ្ដាញ សារព័ត៌មាននានា ពីសំណាក់ នាង ប៊ុន ផៃលីន ដែរ ពោលគឺនាង អះអាងដោយខ្លួនឯង ពេលនាងចូល រួមក្នុងកម្មវិធី ខួបកំណើតនោះតែម្ដង មិនមែន ព័ត៌មានទាំងនោះ ចេះតែផ្សាយ គ្មានប្រភព ការពិតនោះទេ ។ ប៉ុន្តែពេលនេះ ប៊ុន ផៃលីន បែរជានិយាយថា បុរសនោះ គ្មានផ្កាយលើស្មា ដោយគ្រាន់តែ ជាអ្នករកស៊ីធម្មតា ហាក់បីដូចជា ចង់លុបលាង នូវកំហុសរបស់ខ្លួន ពេលបុរសនោះខឹង និងស្ដីបន្ទោសខ្លាំង រឿងបញ្ចេញព័ត៌មាន អួតពីឋានៈ ប្រាប់ដល់ អ្នកកាសែត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!