លោក ហង់ ជូនណារ៉ុន ៖ សិស្សបោះបង់ ការសិក្សាក្នុងឆ្នាំ ២០១៤ មានចំនួន ៥៧.០០០ នាក់

 
 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានថ្លែងឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ ថាសិស្សបោះបង់ ការសិក្សា ក្នុងឆ្នាំ២០១៤ មានចំនួន ៥៧.០០០ នាក់ ។

មូលហេតុ នៃការបោះបង់ ការសិក្សា ត្រូវបានលោក រដ្ឋមន្រ្តីបញ្ជាក់ថា កង្វះខាតសាលា និងភាពក្រីក្រ របស់សិស្ស ។ ភាគច្រើននៃសិស្ស បោះបង់ការសិក្សា ស្ថិតនៅភាគឦសាន នៃប្រទេស មានដូចជា ខេត្តព្រះវិហារ និងកំពង់ធំ ។ បើតាមលោក រដ្ឋមន្ត្រី ក្នុងរយៈពេល ១៥ឆ្នាំ ចុងក្រោយនេះ អត្រាសិស្សចូលរៀន មានការកើនឡើង ៩៦ភាគរយ បើប្រៀបធៀប រយៈពេលដូចគ្នា កាលពី១៥ឆ្នាំមុន មាន ៨៧ភាគរយ ពោលគឺកើនឡើង ១០ភាគរយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម