ម្តាយអស់លទ្ធភាពមើលថែកូន កើតជំងឺសរសៃប្រសាទ ដាច់ចិត្តចាប់ដាក់ច្រវាក់ជើង
ខេត្តស្វាយរៀង៖ បុរសម្នាក់មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ត្រូវបានម្តាយសម្រេចចិត្តយក ច្រវាក់ដាក់ដៃជើង ភ្ជាប់ទៅនឹង សរសរក្រោម ផ្ទះ ទុកចោលលែងរវល់ ខណៈមិនអាច មានលទ្ធភាព មើលថែបន្ត ដោយសារតែកូនប្រុសរូបនេះ បានវាយបំផ្លាញទ្រព្យសម្បត្តិ របស់គ្រួសារ អស់ ។
ទាក់ទងនិងករណីខាងលើ ស្ត្រីម្នាក់ឈ្មោះសែន ណី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់បុរសខាងលើ បានរៀបរាប់ទាំងអួលដើម.កថា ប្អូនប្រុសគាត់ដែល មានជំងឺសរសៃ ប្រសាទនេះ ឈ្មោះសែន ផល្លី ហៅក្លី អាយុ៣៣ឆ្នាំ មានទីលំនៅ ក្នុងភូមិស្រម៉ ឃុំខ្សែត្រ ស្រុកកំពង់ រោទិ៍ ។
ប្រភពបន្តថា កាលពីជាង៧ឆ្នាំមុន ប្អូនប្រុសរបស់គាត់បានប្រលងជាប់បាក់ឌុប ក៏ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យមួយនៅ ក្នុង រាជធានី ភ្នំពេញ តែដោយសារតែគ្រួសារ មានជីវភាពខ្វះខាត ក៏បាន ឈប់រៀន នៅឆ្នាំទី២ រួចក៏បានបន្តរស់នៅ ក្នុងរាជធានីភ្នំពេញ បន្តទៀត ដោយបានចូល បម្រើការងារ ជាកម្មករ នៅក្នុងរោងចក្រ មួយមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។
ក្រោយមក ប្អូនប្រុសរបស់គាត់ក៏បានប្តូរមកធ្វើការក្នុងរោងចក្រមួយផ្សេង ទៀតនៅក្រុងបាវិត ខេត្ត ស្វាយរៀងវិញ និងបានរាប់អានមិត្តភក្តិ មួយចំនួន ហើយក៏នាំគ្នាជួបជុំ ផឹកស៊ីស្ទើររាល់ថ្ងៃ ដោយសង្ស័យថា មានទាំង លេងថ្នាំផងដែរ ។ បន្ទាប់ពីធ្វើការនៅ ក្រុងបាវិតបានមួយ រយៈ ប្អូនប្រុសគាត់ក៏ ធ្លាក់ខ្លួនឈឺ និយាយស្តី លែងដឹងខុសត្រូវ ហើយបានវាយ បំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះថែម ទៀតផង ។ នៅពេល នោះ មានអ្នកស្រុកមួយ ចំនួនបាន ប្រាប់ម្តាយ របស់គាត់ថា ប្រហែលជាកូន របស់គាត់ត្រូវអំពើ គេហើយ គួរនាំទៅឱ្យគ្រូមើល ទើបបាន ។
ឮដូច្នោះ ម្តាយរបស់គាត់ក៏បាននាំប្អូនប្រុសដើរមើលគ្រូខ្មែរអស់រយៈពេលជា ច្រើនឆ្នាំ ដែលធ្វើឱ្យចំណាយ អស់ប្រាក់ ជាច្រើនរហូតឈាន ដល់ការ លក់ស្រែលក់ ភ្លឺអស់ជាច្រើន នៅតែមិនជា ចុងក្រោយម្តាយ របស់គាត់ ក៏បាននាំប្អូនប្រុសយកមក ព្យាបាលនៅមន្ទីរពេទ្យ បង្អែក ជីភូ ក្រុងបាវិត ។
បន្ទាប់ពីពិនិត្យរួច គ្រូពេទ្យបានឱ្យថ្នាំសរសៃប្រសាទមកលេប តែបានហាមមិនឱ្យផឹកគ្រឿងស្រវឹងទេ ព្រោះខ្លាចជំងឺរើឡើងវិញ ។ ក្រោយពី ផឹកថ្នាំសរសៃ ប្រសាទបានមួយឆ្នាំ ប្អូនប្រុសក៏មានស្មារតី ធម្មតាអាចធ្វើការដូចគេឯង ដែលធ្វើឱ្យម្តាយនិង បងស្រីមានការសប្បាយ ចិត្តជា ខ្លាំង ។ ប៉ុន្តែការ សប្បាយចិត្តនេះ មិនបានយូរ ប៉ុន្មាននោះទេ ដោយសារការអផ្សុក និងរាប់អានមិត្តមិនល្អ ប្អូនប្រុស របស់គាត់បាន ត្រឡប់ទៅ ផឹកស្រា ដែលធ្វើឱ្យរើជំងឺ សរសៃប្រសាទ ឡើងវិញ ហើយបានអុកឡុក និងវាយកម្ទេច របស់របរក្នុងផ្ទះ ព្រមទាំងឈានដល់ការ កាន់កាំបិត ដេញ កាប់ម្តាយ របស់ គាត់ថែមទៀតផង ។
នេះជាហេតុធ្វើឱ្យគាត់និងម្តាយសម្រេចចិត្តចាប់ប្អូនប្រុស ដាក់ច្រវាក់ដៃជើងទុកចោលនៅក្រោមផ្ទះអស់ រយៈពេល២ឆ្នាំ ដោយខ្លាចគាត់ បង្កគ្រោះថ្នាក់ ដល់គ្រួសារ និងអ្នកដទៃទៀត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!