រថយន្ដធុនធំ បុកភ្ញៀវ រៀបហូបការ នៅស្រុកសង្កែ ស្លាប់និង របួស៤នាក់

 
 

បាត់ដំបង ៖ រថយន្ដហ៊ីយ៉ាន់ដាយ មួយគ្រឿង បានបើកបុកភ្ញៀវ រៀបចូលហូបការ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិ លេខ៥ ក្នុងស្រុកសង្កែ ខេត្ដបាត់ដំបង បណ្ដាលឱ្យ ស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ១១និង៤០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។

សេចក្ដីរាយការណ៍ ពីភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅ ខេត្ដបាត់ដំបង លោក សាមឺឌី បានបញ្ជាក់ថា ជនរងគ្រោះ ដែលស្លាប់ គឺជាបងប្អូន ម្ចាស់ដើមការ រីឯស្ដ្រី រងរបួសធ្ងន់ ជាម្ចាស់ដើម ការតែម្ដង ។

តាមភ្នាក់ងារដដែល មុនពេលកើតហេតុ រថយន្ដធុនធំ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3967 បង្កបានធ្វើដំណើរ ក្នុងទិសដៅពីខេត្ដ បាត់ដំបងមកកាន់ រាជធានីភ្នំពេញ លុះដល់ ចំណុចខាងលើ មានរោងការ មួយកន្លែងនៅ ជាប់ផ្លូវ ស្រាប់តែរថយន្ដ គេចពីរថយន្ដផ្សេងទៀត បុកចូលបណ្ដាល ឱ្យស្លាប់និង របួសតែម្ដង ។

យ៉ាងណាក៏ដោយ មិនទាន់ដឹង ពីព័ត៌មាន លំអិតនៃគ្រោះថ្នាក់ ចរាចរណ៍គួរឱ្យ រន្ធត់មួយនេះឡើយ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម