ប៉ូលិស​ស្រុក​ត្រាំ​កក់​ឃាត់​ខ្លួន​ តាចាស់​អាយុ​៨៥​ឆ្នាំ​ម្នាក់​ រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ

 
 

ខេត្តតាកែវ៖ លោកតាអាយុ៨៥ឆ្នាំម្នាក់ត្រូវប៉ូលិសស្រុកត្រាំកក់ឃាត់ ខ្លួនភ្លាមៗកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ មករា ២០១៥ បន្ទាប់ពីធ្វើ សកម្មភាពចាប់ក្មេង ស្រីអាយុ៦ឆ្នាំម្នាក់ រំលោភសេព សន្ថវៈ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃដដែល នៅចំណុចក្បែរគុម្ពចេក ខាងក្រោយផ្ទះ លោកតាល្មើសខាងលើ។

លោកតាដែលចាប់ក្មេងស្រីរំលោភនេះត្រូវបានប៉ូលិសឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុក ម្តាយក្មេង ស្រីរងគ្រោះ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុតាចាស់ខាងលើបានដុតភ្នក់ចំបើងអង្គុយអាំងភ្លើង ខណៈនោះ ក្មេងស្រីរងគ្រោះ ក៏បានមកអង្គុយ អាំងភ្លើងជាមួយដែរ ។ បន្ទាប់ពីអង្គុយ អាំងភ្លើងបានមួយ សន្ទុះឃើញឱកាសល្អ តាចាស់រូបនេះ បានធ្វើសកម្មភាព ចាប់ក្មេងស្រីរងគ្រោះ រំលោភសេព សន្ថវៈតែម្តង តែមិនបាន ស៊ីជម្រៅទេ ដោយសារក្មេងស្រី រងគ្រោះស្រែកយំ ហើយរើបំរះ រួចរត់ទៅប្រាប់ ម្តាយ ម្តាយនាងក៏រត់ ទៅប្តឹងសមត្ថកិច្ចឱ្យ ចាប់ខ្លួន តាចាស់ល្មោភកាម នោះតែម្តងទៅ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម