អាជីវករនៅផ្សារ​ គីឡូម៉ែត្រលេខ៦ របស់លោកតុង សេង ផ្ទុះការតវ៉ា សុំបញ្ចុះតម្លៃ តូប

 
 

ភ្នំពេញ ៖ ក្រុមអាជីវករ ដែលលក់ដូរនៅ ផ្សារគីឡូម៉ែត្រលេខ៦ នៅខណ្ឌឫស្សីកែវ ដែលអាជីវករ អះអាងថា ជាកម្មសិទ្ធរបស់ លោកតុង សេង ធ្លាប់មានរឿងអាស្រូវជា ច្រើន បានផ្ទុះ ការតវ៉ា កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ដើម្បីទាមទារសុំបញ្ចុះ តម្លៃតូប ខណៈ ដែលការលក់ដូរ របស់ពួក គាត់ មិនសូវជាដាច់ប៉ុន្មាននោះ ។

ក្រុមអាជីវករ ដែលភាគច្រើនជាស្ដ្រីភេទ ក្មេងចាស់ បានប្រមូលផ្ដុំការតវ៉ានៅមុខផ្សារ គីឡូម៉ែត្រលេខ៦ ផ្ដល់បទ សម្ភាសន៍ដល់អ្នក កាសែតឱ្យជួយចុះផ្សាយនិងដឹងឮពីការយក តម្លៃតូបដ៏ខ្ពស់របស់ប្រធានផ្សារ ដែលពួក គាត់មិនអាចទប់ទល់រួចនិងការបង់ថ្លៃប្រចាំ ជូនទៅភាគីផ្សារពីព្រោះការលក់ដូរមានថ្ងៃ ខ្លះលក់ដាច់ និងមានថ្ងៃខ្លះលក់មិនសូវដាច់។

ក្រៅពីការជួបជុំតវ៉ាជារូបភាពប្រមូលផ្ដុំ ខាងលើនេះ ក្រុមអាជីវករក៏បានសរសេរលិខិត ស្នើសុំជួយ អន្ដរាគមន៍ ទៅអាជ្ញាធរ ពាក់ព័ន្ធឱ្យជួយ រកដំណោះស្រាយ សុំឱ្យគណៈ កម្មការគ្រប់គ្រងផ្សារ គីឡូម៉ែត្រលេខ៦ ដែល មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៥ ក្រុមទី២ ភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បញ្ចុះតម្លៃ តូបជូនពួកគេ ។

យោងតាមក្រុមអាជីវករដែលចូលរួម ការតវ៉ាបានបញ្ជាក់ថា គោលបំណងរបស់ពួក គាត់ ស្នើសុំឱ្យ ភាគីផ្សារ យោគយល់និងគិត តម្លៃតូប ត្រឹម២៥ភាគរយ ពីព្រោះតែផ្សារ មិនទាន់ដំណើរការល្អ ស្នើសុំពេលផ្សារដំណើរ ការបាន៨០ភាគរយ ទើបបង់ប្រាក់ឈ្នួលតូប ៥០ភាគរយ ស្នើសុំកុំចាក់សោ ទ្វារតូប ពេល អាជីវករខកខាន ក្នុងការបង់ប្រាក់ឈ្នួលតូប រយៈពេលមួយសបា្ដហ៍ ស្នើសុំការធ្វើតាម ផែនការ ដែលបាន និយាយជាមួយអាជីវករ ពេលជួលតូបថា ដាក់ទូមាសខាងមុខ ដូច្នេះ សូមប្ដូរការលក់ ការលក់ម្ហូបទៅខាងក្រោយវិញ ស្នើសុំអនុវត្ដតាម គោលការណ៍ របស់ផ្សារ កុំធ្វើតាមតែចិត្ដចង់ ស្នើសុំកុំឱ្យគណៈ គ្រប់គ្រងផ្សារ យកអំណាចមកគំរាមកំហែង ដល់អាជីវករ ស្នើសុំពេល អាជីវករ រវល់កិច្ច ការផ្ទាល់ខ្លួន មិនបានបើកតូប សូមកុំគំរាម បិទតូប និងស្នើសុំជួយ រកមធ្យោបាយឱ្យ ផ្សារដំណើរការ បានលឿន ។

ជុំវិញការតវ៉ារបស់ក្រុមអាជីវករនៅផ្សារ គីឡូម៉ែត្រលេខ៦ អភិបាលរងខណ្ឌឫស្សីកែវ លោកជា ពិសី បានទាមទារឱ្យភាគីទាំងពីរ ធ្វើការ សម្របសម្រួលនិងដោះស្រាយដោយសន្ដិវិធី ហើយមិនត្រូវ មានការលាយឡំក្នុង រឿងនយោបាយនោះឡើយ ។

ដោយឡែក តំណាងផ្សារគីឡូម៉ែត្រលេខ៦ បាននិយាយថា ផ្សារនេះបានដំណើរការតាំងពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥មកម្ល៉េះ ដែលមាន តូប សម្រាប់ជួលនិងលក់ដូរចំនួន៣៣០តូប ហើយមានអាជីវករជួល ប្រកបអាជីវកម្មជាង ១០០តូប ។

តំណាងផ្សារដដែលបានអះអាងថា ភាគី ផ្សារមិនអាចបញ្ចុះឱ្យនៅក្រោម២៥ភាគរយបានទេ ដោយ ចំណូលមានចំនួនតិច ប៉ុន្ដែត្រូវ ចំណាយច្រើន ដូចជាការបង់ការប្រាក់ជូន ធនាគារជាដើម ព្រោះខ្ចីលុយ ធនាគារមកធ្វើ ផ្សារ ។

យ៉ាងណាក៏ដោយនោះ ការជួបជុំរបស់ ក្រុមអាជីវករមិនបានធ្វើឡើងដោយមានការ បិទផ្លូវឬផ្ទុះ ហឹង្សានោះឡើយ ។



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម