ត្រាក់ទ័រ ​ឈូស​ដី ​ក្រុម​ហ៊ុន​ ឈួន គឹម​សាន បើកកិន ​មីន​តោន ​ផ្ទុះ​កក្រើក​ សំណាង​គ្មាន​ អ្នក​របួស

 
 

ខេត្តកំពង់ស្ពឺ ៖ ប្រភពពីអ្នកឆ្លើយឆ្លង ព័ត៌មានបានឱ្យដឹងថា ត្រាក់ទ័រឈូសដីស្តារ បឹងជីកយកអាចម៍ដី របស់ក្រុមហ៊ុនមួយដែល មានថៅកែឈ្មោះឈួន គឹមសាន បានបើកកិនមីនតោន បណ្តាលឱ្យផ្ទុះ លាន់កក្រើក បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទៅ ចោមរោមមើល កាលពី វេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៨ មករា នេះ នៅចំណុចបឹងទួលគោក សង្កាត់រកាធំ ក្រុងច្បារមន។ ក្នុងហេតុការណ៍ នេះមិនបណ្តាលឱ្យមនុស្ស ណាម្នាក់រងរបួសទេ។

តាមអ្នកបើកត្រាក់ទ័រ ដែលកិនមីនតោនផ្ទុះ ឈ្មោះតុក គំនិត ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា មុនពេលកើតហេតុគាត់ បានបើកត្រាក់ទ័រឈូសដីធម្មតា ខណៈមកដល់ចំណុច កើតហេតុស្រាប់ តែកិន ចំ មីន តោនបណ្តាលឱ្យផ្ទុះលាន់ កក្រើកដីធ្វើឱ្យគាត់ភ័យ តក់ស្លុតយ៉ាងខ្លាំង តែមិនបណ្តាល ឱ្យរងរបួសទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក ត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីរកអំបែងគ្រាប់ ចំណែកត្រាក់ទ័រដែលកិន មីនតោននោះត្រូវបាន ខាងក្រុមហ៊ុនយកចេញ ពីកន្លែងកើតហេតុហើយ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម