នគរបាលក្រុងព្រះវិហារបង្ក្រាប ជនសង្ស័យចែកចាយ និងប្រើប្រាស់ គ្រឿងញៀន មួយសំបុក
ខេត្តព្រះវិហារ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដឹកនាំដឹកនាំដោយលោក វរសេនីយ៍ត្រី គង់ គា បានចូលបង្ក្រាប មុខ សញ្ញាចែកចាយ គ្រឿងញៀនដ៏សកម្ម នៅក្នុងបន្ទប់ជួល មួយកន្លែង ដោយឃាត់ខ្លួន បានជនសង្ស័យ ចំនួន៧នាក់ ក្នុងនោះស្រីម្នាក់ និង រឹបអូសបាន ឧបករណ៍សេព គ្រឿងញៀន រួមទាំងគ្រឿងញៀន ចំនួន១៦កញ្ចប់តូច និងប្រើប្រាស់រួច អស់១២កញ្ចប់ កាលពីវេលា ម៉ោង០៣ និង៥៥នាទី រសៀលថ្ងៃទី ២៧ មករា ២០១៥ ស្ថិតនៅក្នុង ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ ១-ឈ្មោះលីន ដារ៉ាអែនឌី អាយុ១៨ឆ្នាំ មានទីលំនៅក្នុង ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ខេត្តព្រះវិហារ ២-ឈ្មោះហេង ភ័ក្រ្តនាត អាយុ១៥ឆ្នាំ ៣-ឈ្មោះ ណាល់ វណ្ណេត អាយុ១៨ឆ្នាំ ជាកសិករ ចំការម្រេច រស់នៅ ភូមិហ្មសែត សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៤-ឈ្មោះស៊ុយ ចំណាត់ អាយុ១៨ឆ្នាំ ៥-ឈ្មោះរី យ៉ុងឈី អាយុ១៧ឆ្នាំ មានទីលំនៅក្នុង ភូមិកណ្តាល សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ៦-ឈ្មោះថោ សុភារុន អាយុ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិកណ្តាល សង្កាត់ប្រណាក ក្រុងព្រះវិហារ និង៧-ឈ្មោះព្រំ លីហួយ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ប្រភពបន្តថា នៅក្នុងយុទ្ធនាការបង្ក្រាបនេះ កម្លាំងដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ពណ៌សក្រាម ប្រភេទម៉ាទឹកកក ១៦ កញ្ចប់តូច និងសំបកកូនថង់តូចៗ ដែលប្រើប្រាស់រួចចំនួន ១២កញ្ចប់តូច ឧបករណ៍សម្រាប់ សេពគ្រឿងញៀន មួយចំនួន ទូរស័ព្ទ៨គ្រឿង លុយចំនួន៩១ម៉ឺនរៀល ម៉ូតូ៣គ្រឿង រួមទាំងសម្ភារៈ មួយចំនួនទៀត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!