ប្រទះ​ឃើញ​សព​យុវ​ជន​ម្នាក់ ​អណ្តែត​ទឹក​ព្រែក​ ផ្អើល​ទាំង​ព្រឹក​

 
 

ខេត្តកំពង់ចាម៖ សពយុវជនម្នាក់ត្រូវគេប្រទះឃើញអណ្តែតទឹកព្រែកបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី ២៨ មករា ២០១៥ នេះ នៅចំណុចភូមិ ព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។

សពយុវជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ស៊ន ប៊ុនស៊ី ហៅក្របី អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាង លើ។

លោកវរសេនីយ៍ត្រី ខេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៦ មករា ជនរងគ្រោះបានប្រាប់ឪពុក ម្តាយថា ចេញទៅដាក់ ស្មៅឱ្យគោស៊ី ហើយក៏បាត់រហូត មិនឃើញត្រឡប់ មកផ្ទះវិញធ្វើឱ្យ ក្រុមគ្រួសារ ឆោឡោ តាមរកគ្រប់ទិសទី តែរកមិន ឃើញ។

ប្រភពដដែលបន្តថា រហូតដល់ព្រឹកថ្ងៃទី២៨ មករានេះ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានប្រទះឃើញ សពផុសអណ្តែតក៏ រាយការណ៍ ប្រាប់ សមត្ថកិច្ចឱ្យ ចុះមកពិនិត្យ ខណៈនោះមានប្រជាពលរដ្ឋ ស្គាល់ជនរងគ្រោះ បានផ្តល់ដំណឹងដល់ក្រុម គ្រួសារមកមើលនៅ កន្លែងកើត ហេតុ ទើបដឹងថា ជាយុវជន ដែលបាត់ខ្លួន ។ បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យ រួច សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះស្លាប់ ដោយសារលង់ ទឹក ហើយក៏ប្រគល់ សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម