ជីវិតគឺ ការតស៊ូ! ស្ត្រីពិការជើង មែនពិត តែនៅប្រឹង តស៊ូដើរ កាត់ភ្នំ ទៅធ្វើការ ចិញ្ចឹមកូន

 
 

ចិន៖ ស្ត្រីជនជាតិចិន ម្នាក់បានបដិសេធ ក្នុងការ ប្រើជើងសិប្បនិមិត្តមកជំនួស បន្ទាប់ពីរូបគាត់ដាច់ជើង ទាំងសងខាងតាំងពីវ័យកុមារ ជាងនេះទៅទៀត គាត់បានដើរ ទៅធ្វើការរាប់ គីឡូ ដោយប្រើជង្គង់។  

ជារៀងរាល់ព្រឹក ស្ត្រី ដែលមានឈ្មោះថា Hu Fenglian រូបនេះបានរុំ ជើងរបស់គាត់ ជាមួយនឹងក្រណាត់ មុនពេលដែលយក កៅស៊ូដែលធ្វើពីកង់ឡាន មកចងធ្វើជា ស្បែកជើង រួចហើយគាត់ ដើរអូសជើង រាប់គីឡូ ចាកចេញពី ផ្ទះដែលស្ថិត នៅលើភ្នំ ក្នុងខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន ទៅធ្វើការ នៅក្នុងភូមិមួយដែល រកស៊ីអារឈើលក់។


អ្នកស្រី Hu កំពុងធ្វើការក្នុងរោងចក្រអារឈើ

នៅអាយុ៦ ខែអ្នកស្រី Hu បានរងគ្រោះថ្នាក់ ដោយសារតែធ្លាក់ចូល ទៅក្នុងចង្ក្រានកំដៅនៅក្នុងផ្ទះ ដែលធ្វើឲ្យរូបគាត់ពិការជើង ស្ទើរទាំងស្រុង។ យ៉ាងណាមិញគាត់ក៏ត្រូវបាន គេផ្តល់ឲ្យ ជើងសិប្បនិមិត្ត ឲ្យមួយគូផងដែរ តែគាត់បែរជាគិតថា ការដាក់ជើងសិប្បនិមិត្តធ្វើ ឲ្យពិបាកដើរទៅវិញ។ រឿងហេតុសោកសៅ បានកើតឡើងម្តងទៀតនៅក្នុងឆ្នាំ ១៩៨២ បន្ទាប់ពីប្តីអ្នកស្រីរត់ចោល ហើយគ្រួសាររបស់គាត់ទៀតសោត គឺទុកឲ្យគាត់ចិញ្ចឹមកូនអាយុ ៤ខែដោយខ្លួនឯង។

ថ្វីបើរូបគាត់ជួបរឿងអាក្រក់ និងបាត់បង់ច្រើនយ៉ាងនេះក្តី តែ Hu បាននិយាយថា គាត់មិនបានខឹង ឬក៏ឈឺចាប់អ្វីនោះទេ ផ្ទុយទៅវិញគាត់បែរជាសប្បាយចិត្ត ដែលបានចៀសផុត ពីសេចក្តីស្លាប់ក្រោយពី ជួបគ្រោះថ្នាក់។ Hu ដដែលបន្តថា គាត់មិនដែលគិតថា ជីវិតនេះអយុត្តិធម៌សំរាប់គាត់ទេ ហើយក៏មិនដែលស្រមៃថា គាត់គួរតែដើរសុំទានគេនោះដែរ ផ្ទុយទៅវិញក្នុងនាមជាម្តាយម្នាក់គាត់ នឹងប្រឹងធ្វើកិច្ច ការណាដែលគាត់អាចធ្វើបាន សូម្បីតែការងារក្នុងអណ្តូងរ៉ែ ពីចន្លោះឆ្នាំ ២០០៦ ដល់ ២០១០ ក៏គាត់ អាចធ្វើបានដែរ។ “ខ្ញុំមិនមានជើង ប៉ុន្តែខ្ញុំមានដៃ និងមានកំលាំង។ ខ្ញុំអាចចិញ្ចឹមខ្លួនឯងបាន” ស្ត្រីវ័យ ៥០ រូបនេះប្រាប់យ៉ាងដូច្នេះ៕


អ្នកស្រី Hu ដើរឆ្លងកាត់ភ្នំរាប់គីឡូទៅ ធ្វើការជារៀងរាល់ថ្ងៃ


អ្នកស្រីពិការជើងតាំងពីអាយុ៦ ខែដោយសារធ្លាក់ចូលក្នុងចង្រ្កានកំដៅ


រូបគាត់ត្រូវប្តីរត់ចោល និងទុកឲ្យរកស៊ីចិញ្ចឹមកូនតូចដោយខ្លួនឯង


ទោះជាពិការជើងក្តីប៉ុន្តែ អ្នកស្រី Hu អះអាងថា គាត់មិនធ្វើជាអ្នកសុំទានដាច់ខាត

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម