ញៀនថ្នាំខ្លាំងពេក បង្ខំប្រពន្ធ រួមភេទ ដោយប្រើហឹង្សា ត្រូវប្រពន្ធ ប្តឹងចាប់ខ្លួន

 
 

បាត់ដំបង ៖ បុរសម្នាក់ បានញៀនស្រា និងប្រើប្រាស់ថ្នាំ ញៀនខ្លាំងពេក បានបង្ខំប្រពន្ធខ្លួន រួមភេទ ដោយប្រើហឹង្សា គ្រប់ពេលត្រូវ ប្រពន្ធខឹង ប្តឹងសមត្ថកិច្ច ចាប់ខ្លួន កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅចំណុចផ្ទះ លេខ២៨៦ ក្រុមទី១៩ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រួចនាំយកមក ទីបញ្ជាការ អាវុធហត្ថក្រុង ដើម្បីសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនទៅ តុលាការខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការ តាមច្បាប់ ។

លោក សំ វីឡុង មេបញ្ជាការរង អាវុធហត្ថក្រុង បាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចបាន ឃាត់ខ្លួនមានឈ្មោះ ង៉ាម សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅចំណុច ផ្ទះលេខ២៨៦ ក្រុមទី១៩ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចំណែកប្រពន្ធឈ្មោះ រិន សត្យា អាយុ២៩ឆ្នាំ ខណៈនាងកំពុង មានផ្ទៃពោះ។

បើតាមការបញ្ជាក់ ពីជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យរូបនេះ តែងតែផឹកស្រា ស្រវឹងជាប្រចាំ និងប្រើប្រាស់ ថ្នាំញៀនទៀតផង ពេលគេស្រវឹងម្តងៗ គឺតែងតែសម្លុត ចាប់បង្ខំប្រពន្ធ ឲ្យរួមភេទ ជាមួយខ្លួនគ្រប់ពេល តែប្រពន្ធអត់ធ្មត់ រហូតមក ។ លុះនៅថ្ងៃ កើតហេតុជន សង្ស័យជាប្តី បានស្រវឹងស្រា និងថ្នាំញៀនធ្វើទុក្ខ បានចាប់បង្ខំ នាងរួមភេទ ដោយប្រើហឹង្សា ខណៈនាងកំពុង មានផ្ទៃពោះ មិនសូវ ស្រួលខ្លួន ប្តីបានយកកាំបិត មកគម្រាមចាក់ និងយកសាំង មកស្រោចលើខ្លួន គម្រាមដុតខ្លួន មិនតែ ប៉ុណ្ណោះ ពេលរួមភេទ ម្តងគេបានយក ទូរស័ព្ទមកថត ពីសកម្មភាពរួមភេទ ស្ទើរគ្រប់ពេល ដើម្បីទុក គម្រាមទៀត ។ ដោយសារអំពើ ព្រៃផ្សៃបែបនេះ ហើយ ទើបប្រពន្ធទ្រាំ លែងបាន ក៏ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនប្តីតែម្តង។

ជនសង្ស័យមិន បានសហការ ផ្តល់ចម្លើយសារភាពថា ខ្លួនបានប្រព្រឹត្តឡើយ ទោះជាជនសង្ស័យ មិនបានសារភាព ក៏ដោយយោង តាមបណ្តឹង របស់ប្រពន្ធ និងសាក្សីបំភ្លឺរួចមក សមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅព្រឹក ថ្ងៃទី២៨ ខែមករានេះ ដើម្បីចាត់ការ តាមច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម