រថយន្តធុនធំ ពន្លះជាមួយ និងរថយន្ត កាមរីឆ្លាម បណ្តាលឲ្យ បុគ្គលិកទូរទស្សន៍ ជាតិម្នាក់ ស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ
បន្ទាយមានជ័យ ៖ រថយន្តកាមរីឆ្លាម បើកបរច្រាសទិសគ្នា និងរថយន្តធុនធំ បណ្តាលឲ្យ តៃកុងរថយន្ត កាមរី ដែលគេដឹងថា ជាបុគ្គលិក ទូរទស្សន៍ជាតិ ប្រចាំក្រុងប៉ោយប៉ែត រងរបួសធ្ងន់ បញ្ជូនទៅ កាន់មន្ទីរពេទ្យ ហើយក៏ ស្លាប់បាត់បង់ ជីវិតតែម្តង។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើង នៅលើផ្លូវជាតិ លេខ៥ នៅវេលាម៉ោង ៤និង២០នាទី ល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក សន គឹមសួគ៌ នាយការិយាល័យ សណ្តាប់ធ្នាប់ជើងគោក ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួល ព័ត៌មាន លោកក៏បាន បញ្ជាកម្លាំង នគរបាលចុះ ទៅអន្តរាគមន៍ វាស់វែង និងបានសង្គ្រោះ ជនរងគ្រោះ បញ្ជូន ទៅកាន់មន្ទីរពេទ្យ តាមរយៈរថយន្ត សង្គ្រោះបន្ទាន់ នៃស្នងការដ្ឋានខេត្ត តែអកុសល្យ ដោយស្ថានភាព ជនរងគ្រោះធ្ងន់ធ្ងរពេក បញ្ជូនមកដល់ មន្ទីរពេទ្យ ក៏ស្លាប់ បាត់បង់ជីវិតតែម្តង ។ ចំណែកអ្នកបើក រថយន្តធំ បានរត់គេចខ្លួន បាត់ស្រមោល បង្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។
លោកបានបន្តថា រថយន្តទាំង ២គ្រឿងនេះ គឺបើកបរច្រាសទិសគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ លុះដល់ចំណុច កើតហេតុ ស្រាប់តែ រថយន្តធុនធំ បានពន្លះជាមួយ រថយន្តកាមរីឆ្លាម ពេញទំហឹងតែម្តង។ ជនរងគ្រោះមាន ឈ្មោះ ង៉េង ស៊ីថា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានមុខរបរ ជាបុគ្គលិក បំរើការងារ សារព័ត៌មាន ទូរទស្សន៍ជាតិ កម្ពុជា TVK បើកបររថយន្ត កាមរីឆ្លាម ពណ៌ទឹកមាស ពាកស្លាកលេខ ភ្នំពេញ 2H-9375 បានស្លាប់បាត់ បង់ជីវិត។
រីឯរថយន្ត ធុនធំម៉ាក ISUZU ពាក់ស្លាកលេខ កំពង់ធំ 3A-1370 មិនទាន់ដឹង អត្តសញ្ញាណ អ្នកបើករថយន្ត នៅឡើយទេ បានរត់គេចខ្លួន បាត់ស្រមោល បង្សល់ទុកតែ រថយន្តបង្កហេតុ តែប៉ុណ្ណោះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានស្ទួច យករថយន្តរងគ្រោះ និងរថយន្តបង្ក យកមករក្សាទុក បណ្តោះអាសន្ន នៅស្នងការខេត្ត ដើម្បីរង់ចាំការ ដោះស្រាយគ្នា ចំពោះមុខច្បាប់ នាពេលក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!