ច្របាច់.កសង្សារ នៅកណ្តាល វាលស្រែ ប្លន់យកម៉ូតូ និងគ្រឿង អលង្ការ តែនាងមិន ស្លាប់ប្តឹង សមត្ថកិច្ច ក្របួចបាន
ខេត្តបាត់ដំបង ៖ នារីម្នាក់ត្រូវសង្សារ របស់ខ្លួនល្បួងយក ទៅច្របាច់.កប៉ងសម្លាប់ ដើម្បីប្លន់យកម៉ូតូ និងគ្រឿងអលង្ការ កាលពីវេលាម៉ោង ០៧ និង៣០នាទីយប់ថ្ងៃទី២៦ មករា ២០១៥ ស្ថិតនៅចំណុចវាលស្រែ មួយកន្លែង ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង តែនាងមិនស្លាប់ ព្រឹកឡើងបានទៅប្ដឹង សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការ ឃាត់ខ្លួនជនដៃដល់តែម្តង ។
លោកជេត វណ្ណនី ស្នងការរងខេត្តបានឱ្យដឹងថា ករណីខាងលើនេះ ជាអំពើប្លន់ដែលបង្កឡើង ដោយជនដៃដល់ ឈ្មោះអ៊ាង ច័ន្ទមុន្នី ហៅ នុយ អាយុ១៩ឆ្នាំ រស់នៅស្រុកសំឡូត។ ចំណែកនារីរងគ្រោះ ឈ្មោះ សឿន ចន្ធូ អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល។
លោកបន្តថា ជនដៃដល់និងនារីរងគ្រោះ គឺជាសង្សារ ហើយត្រូវជនដៃដល់ល្បូង នាំយកទៅវាយប្លន់យកម៉ូតូ និងគ្រឿងអលង្ការ តែនាងមិនស្លាប់ ទើបមានឪកាសរាយការណ៏ ប្ដឹងទៅសមត្ថកិច្ចឱ្យ ជួយអន្តរាគមន៍តែម្តង លុះព្រឹកឡើងទើបសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន ។
តាមការបំភ្លឺពី នារីរងគ្រោះបាននិយាយថា នាងនិងឈ្មោះច័ន្ទ មុន្នី ហៅនុយ ជាសង្សានិងគ្នា តែជននេះធ្លាប់ បំផ្លាញទ្រព្យសម្បត្តិ នាងជា ច្រើនលើកមកហើយ។ នាងនិយាយថា នៅថ្ងៃកើតហេតុឈ្មោះនុយ បានទូរស័ព្ទហៅនាងចេញពីផ្ទះ ប្រាប់ថា យកគ្រឿងអលង្ការ មកឱ្យវិញ លុះពេលនាងឡើងមកជួប ស្រាប់ តែសង្សាររូបនេះ ប្រើល្បិចនាំនាងទៅកន្លែងស្ងាត់ រួចវាយនិងច្របាច់កនាង រហូតដល់សន្លប់ប្លន់យកម៉ូតូ គ្រឿងអល័ង្កា និងលុយអស់ពីខ្លួននាង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!