ចេញពីខួបកំណើតបើកម៉ូតូបុកខឿន សួនច្បារ កណ្តាលផ្លូវ បែកក្បាល ធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ នារីម្នាក់ចេញពីកម្មវិធីខួបកំណើតបងប្អូនជិះម៉ូតូត្រឡប់ទៅផ្ទះវិញបានជួប នឹងគ្រោះ ថ្នាក់ ចរាចរណ៍ ដោយបើកម៉ូតូ ទៅបុកខឿន សួនច្បារកណ្តាលទ្រូងផ្លូវដោយ ខ្លួនឯងបណ្តាល ឱ្យនារី រូបនោះ ធ្លាក់ពីលើម៉ូតូបោក ក្បាលទៅនឹងខឿន សួនច្បារ ធ្លាយខួរស្លាប់ នៅនឹង កន្លែងកើត ហេតុយ៉ាង អាណោចអាធ័ម ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី២៧ មករា ឆ្នាំ២០១៥ នៅចំណុច ផ្លូវ ភ្លោះទល់មុខ ឃ្លាំងស្រា តាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ស្ពានខ្ពស់ សង្កាត់ច្រាំងចំរេះ ។
នារីរងគ្រោះមានឈ្មោះ ប៉ាត់ សាមឈុន អាយុ២៤ឆ្នាំ រស់នៅក្នុងផ្ទះលេខ១៦៩២ ក្រុម៩ ភូមិខ១ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌ ឬស្សីកែវ ។
ប្រភពព័ត៌មានពីម្តាយនារីរងគ្រោះបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុកូន ស្រីរបស់ គាត់បាន សុំទៅ ចូលរួម ខួបកំណើត បងប្អូននៅ ម្តុំអូរឡាំពិច តែគាត់មិន ឱ្យទៅតែ កូន របស់គាត់ នៅតែទៅ។ ហើយពេលដែល ទៅដល់កន្លែង ខួបកំណើត គាត់បាន ទូរស័ព្ទសួរ កូនស្រីរបស់ គាត់ថាមកគេង នៅផ្ទះអត់ ហើយកូន ស្រីគាត់ឆ្លើយថា អត់មកគេង នៅផ្ទះទេ គឺគេងនៅ ផ្ទះបងប្អូន នៅម្តុំអូរឡាំពិច រួចគាត់ក៏ និយាយថា បើគេងនៅ ទីនោះក៏ គេងទៅ ។ មិនដឹងជា កូនស្រីរបស់ គិតយ៉ាងមិច បានជាជិះម៉ូតូ មកគេងនៅ ផ្ទះវិញ ដោយមិន បានប្រាប់ គាត់បន្តិច ពេលដែល ជួបគ្រោះថ្នាក់ ចរចរណ៍ ទើបមាន ការភ្ញាក់ផ្អើលតែម្តង ។ នៅនឹង កន្លែង កើតហេតុមាន បុរសពីរនាក់ បាននិយាយ ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើត ហេតុខណៈ ពួកគេ ជិះម៉ូតូ ចេញពី ម្តុំស្ពានជ្រោយចង្វា ស្រាប់តែ ត្រូវបាននារី រងគ្រោះជិះ ម៉ូតូមកវ៉ា ម៉ូតូរបស់ពួកគេ ដោយ ស្ថានភាព ជិះរេពេញផ្លូវ ហើយពួកគេ ក៏ជិះម៉ូតូ ដេញតាម ពេលនោះនារី រងគ្រោះបាន ជិះម៉ូតូលឿន ទៅៗ មកដល់ ចំណុចកើត ហេតុនារីរងគ្រោះ ក៏បានបើក ម៉ូតូទៅ បុកខឿន សួនច្បារ កណ្តាល ទ្រូងផ្លូវដោយ ខ្លួនឯង បណ្តាល ឱ្យនារីរូបនោះ ធ្លាក់ពី លើម៉ូតូបោក ក្បាលទៅនឹង ខឿនសួន ច្បារធ្លាយ ខួរស្លាប់នៅ នឹងកន្លែង កើតហេតុ យ៉ាងអាណោចអាធ័ម ។ គេមិនដឹងថា តើនារីរងគ្រោះ ស្រវឹង ឬយ៉ាងណាទេតែ មហាជនបាន នាំគ្នានិយាយថា ប្រហែល ជានារីរងគ្រោះ ភ័យដោយសារ មានបុរស ពីរនាក់ ជិះម៉ូតូដេញតាម ទើបបើកម៉ូតូ ទៅជួបគ្រោះ ថ្នាក់ចរាចរណ៍យ៉ាងដូច្នេះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងនិងបានទាក់ទងក្រុមគ្រួសារមកទទួល យកសព នារីរងគ្រោះយក ទៅធ្វើបុណ្យ តាមប្រពៃណី ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!