អគ្គិ​ភ័យ ​ឆាប​ឆេះ ​បន្ទប់ដាក់ អីវ៉ាន់​នៃ ​សណ្ឋា​គា​រ ​LUTUS Dialla ក្នុង​ខណ្ឌ​ ដូន​ពេញ​

 
 

រាជធានីភ្នំពេញ ៖ បន្ទប់ដាក់អីវ៉ាន់ នៃសណ្ឋាគារ LUTUS Dialla ត្រូវអគ្គិភ័យឆាប ឆេះបាញ់ផ្សែងខ្មួលខ្មាញ់ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ មករា ២០១៥ នៅចំណុចមុខ វិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ភ្លាមៗគេឃើញ រថយន្តពន្លត់អគ្គិភ័យ របស់កងរាជ អាវុធហត្ថខណ្ឌដូនពេញបានចេញ អន្តរាគមន៍បាញ់ពន្លត់ដោយ ប្រើប្រាស់ទឹកអស់ចំនួន៣ រថយន្តទើប អណ្តាតភ្លើងបានរលត់ អស់ទៅវិញទាំងស្រុង ។គេនៅមិនទាន់ដឹង ពីមូលហេតុពិតប្រាកដដែល បណ្តាលឱ្យមាន អគ្គិភ័យឆាបឆេះបន្ទប់ដាក់អីវ៉ាន់ ក្នុងសណ្ឋាគារនេះ នៅឡើយទេ ។ ក៏ប៉ុន្តែជំហានដំបូងគេសន្និដ្ឋានថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី នៅក្នុងបន្ទប់នេះតែម្តង ហើយការខូចខាត មានទំហំប៉ុន្មាននោះក៏មិនទាន់ដឹង នៅឡើយដែរ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម