គង់ វង្សយ៉ាទី បាត់ទូរស័ព្ទ iPhone 6 Plus តម្លៃជិត១ពាន់ដុល្លារ
ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី ក្នុងកម្មវិធី “រាត្រីកម្សាន្ត” ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះ បានចេញ មុខប្រកាស ប្រាប់ជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថាទូរស័ព្ទ ជាទីស្រលាញ់ របស់នាង បានបាត់ហើយ ដោយសារតែមានអ្នកលួច ។
ពិធីការិនីស្រីស្រស់ក្មេង កំពុងតែចាប់ផ្តើមឡើងកូដ កញ្ញា គង់ វង្សយ៉ាទី បានប្រាប់នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយ សរសេរសារ ជាភាសាខ្មែរថា “ស៊យអីក៏ស៊យម្ល៉េះខ្ញុំ បាត់ iPhone 6 plus ជាទីស្រលាញ់ហើយ….” ។ នាងសរសេរនៅក្នុង Comment ទៀតថា ការបាត់ទូរស័ព្ទស៊េរីទំនើប តម្លៃជាង៨០០ដុល្លារនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន អះអាង ការបាត់ទូរស័ព្ទនេះមិនមែន ជារឿងចៃដន្យ ឡើយ ពោលគឺមានអ្នកចូលរួម ក្នុងពិធីជប់លៀងមួយ កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅមានចេតនា លួចយកទៅ ប៉ុន្តែនាងមិនបានដឹងទេថា បុគ្គលនោះ ជាអ្នកណាឡើយ ។
បន្ទាប់ពី គង់ វង្សយ៉ាទី បានប្រកាសថា បាត់ទូរស័ព្ទ iPhone 6 Plus ឲ្យគេឯងដឹង ក្នុងសង្គមហ្វេសប៊ុក ជាសាធារណៈមក នាងក៏បាន បញ្ចេញ Comment ត្អូញត្អែរថា នាងអត់មានលុយទិញទូរស័ព្ទថ្មីទេ ព្រោះជារបស់ទំនើប មានតម្លៃថ្លៃ ត្រូវសន្សំលុយច្រើនថ្ងៃ ទើបទិញបាន មកវិញ បើទោះបីនាង ជាតារាល្បី មានការងារ ជាប់ជាប្រចាំ ក៏ដោយ ព្រោះចំណូលដែលបានមក ពីសិល្បៈ ក៏ត្រូវចំណាយ ទៅលើរបស់របរ ផ្សេង ច្រើនមុខទៀតដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!