យ៉ាន លីនដា បានកាដូ ដ៏ពិសេស ពីស្វាមី ជាទីស្រឡាញ់ ពេលទៅលេង នៅថៃ

 
 

ថៃ៖ តារាសម្តែងស្រី ដ៏ល្បីល្បាញម្នាក់ គឺនាង យ៉ាន លីនដា កាលពីថ្មីៗនេះ ត្រូវបានមិត្តភក្តិរួមអាជីព និងស្វាមីជាទីស្រឡាញ់ ធ្វើពិធីខួបកំណើត ឲ្យនាង។

កាលពីថ្ងៃទី១២ ខែមករា គូស្វាមីភរិយាមួយគូនេះ បានរៀបចំ ពិធីជប់លៀង ឡើងផ្ទះវីឡា តម្លៃរាប់ម៉ឺន ដុល្លារ ប៉ុន្តែមិនទាន់បានប៉ុន្មាន សប្តាហ៍ផង ខួបកំណើតរបស់ អ្នកនាង យ៉ាន លីនដា ត្រូវបានប្រារព្ធ ឡើង ដោយមាន មិត្តភក្កិជិតស្និទ្ធ ដូចជា កញ្ញា ទឹមរដ្ឋា អេឡិចចាន់ត្រា យូឌីស្តូ បានធ្វើឲ្យនាង។ មិនតែ ប៉ុណ្ណោះ នាងក៏បាន សរសេរខាងក្រោម រូបថត ក្នុងបណ្តាញអ៊ិនស្តាក្រាម ផងដែរថា "វាជាកាយវិការ បែបធម្មតា ពិតមែន ប៉ុន្តែចំនួនលុយ មិនអាច ទិញបាននោះទេ អរគុណប្អូន ប្រុស អេឡិចចាន់ត្រា និង ប្អូនស្រី  ទឹមរដ្ឋា ដែលបានធ្វើឲ្យខ្ញុំ ភ្ញាក់ផ្អើល ក្នុងថ្ងៃខួបកំណើត របស់ខ្ញុំម្តងទៀត"

ជាពិសេសទៀតនោះ មិនត្រឹមតែ មានការរៀបចំ ពិធីខួបកំណើត ដោយមិត្តភក្កិ របស់ អ្នកនាង យ៉ាន លីនដា ប៉ុណ្ណោះទេ ថែមទាំង ស្វាមីជាទីស្រឡាញ់ គឺលោក យ៉ែម សំអូន ក៏បានរៀបចំ ពិធីខួបកំណើត ដ៏ពិសេស និង ជូនកាដូ ជាកាបូបម៉ាក Channel ពណ៌ខ្មៅ មួយទៀត ស្របពេលពួកគេ ធ្វើដំណើរ កំសាន្ត នៅប្រទេសថៃ។ ជាមួយគ្នានោះដែរ លីនដា ក៏បានជួបជាមួយ នឹងមិត្តភក្កិរបស់នាង ជាតារាចម្រៀង ដ៏ល្បី ប្រចាំប្រទេសថៃ គឺនាង Katreeya ផងដែរ៕






ពិធីខួបកំណើតរបស់នាង លីនដា

យ៉ាន លីនដា និងតារាចម្រៀងថៃ Katreeya

ប្រភព រូបភាព ពីអ៊ិនស្តាក្រាម

ដោយ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម