យុវជនម្នាក់ជិតដល់ថ្ងៃចូលរោងការ ត្រូវឆក់ខ្សែភ្លើង ស្លាប់នៅកំពង់រោទ៌
ខេត្តស្វាយរៀង ៖ យុវជនម្នាក់ស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងបណ្តាលមកពីការរាយខ្សែភ្លើង ត អំពូលភ្លើង ខ្វះការ ប្រុងប្រយត្ន័ ពេលទាញ ខ្សែភ្លើងមកចូលក្នុងផ្ទះហើយខ្សែភ្លើង នោះគៀប ជាប់និង ទ្វាផ្ទះដាច់ ធ្លាក់មកចំដង ខ្លួនឆក់ជាប់ ក៏ស្រែកហៅឲ្យ ក្រុមគ្រួសារ ជួយទាញ យកខ្សែភ្លើង ចេញក៏ប៉ុន្តែ មិនអាចសង្រ្គោះ បានទម្រាំឪពុក មកបិត បារ៉ែតភ្លើង ជនរងគ្រោះមាន សភាពធ្ងន់ធ្ងរ ហើយបាន ដាច់ខ្យល់ស្លាប់ក្រោយ ពេលក្រុមគ្រួសារ យកផុកមក ប៉ាត តែមិន អាចសង្រ្គោះ បានក៏ស្លាប់ ចោលគូដណ្តឹងឲ្យ មេម៉ាយ ខាន់ស្លា ។ ករណីនេះ បានកើតឡើង កាលពីវេលា ម៉ោង៦និង ៣០នាទីយប់ ថ្ងៃទី ២៦មករា ២០១៥ ស្ថិតនៅ ភូមិអូរឃុំ ថ្មី ស្រុកកំពង់រោទ៌ ។
បើតាមនគបាលស្រុកកំពង់រោទ៌ឲ្យដឹងថាជនរងគ្រោះឈ្មោះ អ៊ុល រិទ្ធីពល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាបុគ្គលិក កាស៊ីណូ មានទីលំ នៅភូមិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៌ ត្រូវឆក់ខ្សែ ភ្លើងស្លាប់ យ៉ាងអាណោច អាធម័។ បើតាមបុរស ឈ្មោះ ឈឹម ឡង់ឌី អាយុ៤៩ឆ្នាំ ត្រូវជា ឪពុកជន រងគ្រោះ បានរៀបរាប់ ទាំងទឹកភ្នែកថាកូនប្រុសរបស់ គាត់ម្នាក់នេះ ស្លូតបូត ណាស់និងចេះ ដឹងគុណឪពុក ម្តាយ មិនគួរអាយុខ្លី សោះម្យាងទៀត កូនប្រុសមាន គូដណ្តឹងហើយ ឈ្មោះ ស្រីមុំ អាយុ ២២ឆ្នាំដែរ និងត្រូវ ចូលរោងការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ មិនគួរណា ស្លាប់ចោលគូ ដណ្តឹងឲ្យមេម៉ាយ ខាន់ស្លាឡើយ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!