ភ្ញាក់ផ្អើល ផ្លាស់ប្ដូរ ចៅហ្វាយ ក្រុងប៉ោយប៉ែត ស្ត្រីម្នាក់ សង្ស័យ ជាប់ពាក់ព័ន្ធ ត្រូវអាវុធហត្ថ ហៅសួរនាំ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបាន អាវុធហត្ថក្រុងប៉ោយប៉ែត ហៅសួរនាំពីហាងមួយ (ស្តង់តាងួន) ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីទាក់ទងតាម ទូរស័ព្ទរកជួលទីតាំងនិង កាម៉ង់ម្ហូបអាហារជាច្រើនតុ ដើម្បីធ្វើកម្មវិធីមួយដែល ប្រភពថាជាការផ្លាស់ប្ដូរតំណែង ចៅហ្វាយក្រុងប៉ោយប៉ែត ។
ស្ត្រីដែលសមត្ថកិច្ចហៅ សួរនាំប្រភពប្រាប់ថាឈ្មោះ ទ្រី ណាត់បារាំង អាយុ៤៧ឆ្នាំ ។ ទោះជាយ៉ាងណា រយះពេលជិត ០១សប្ដាហ៍នេះ តាម តៀមកាហ្វេគេឮពាក្យ ចចាមអារាមតគ្នាៗពីមាត់ មួយទៅមាត់មួយថាតំណែង អភិបាលក្រុងប៉ោយប៉ែត និងត្រូវផ្លាស់ប្ដូរអ្នកថ្មី ។ ពាក្យចចាមអារាម នោះបន្តទៀតថាថ្ងៃប្រកាស ចៅហ្វាយក្រុងថ្មីនោះ និង មានកម្មវិធីផឹកស៊ី២០០តុ ដោយមិនបាច់ឲ្យចងដៃ ។ ស្ត្រីខាងលើមុនពេលសមត្ថកិច្ច ហៅសួរនាំគេឃើញមានអ្នករួម ដំណើរមួយក្រុម៣ទៅ៤នាក់ រួមទាំងលោក ឱក សុផាន អតីតសមាជិក សមាគមអភិវឌ្ឍន៍កសិកម្មជាតិ នៅក្រុងប៉ោយប៉ែត ផងដែរហើយគ្រប់គ្នាបាន ហៅស្ត្រីនោះតាមតុកាហ្វេ ថាជាជំទាវទៀតផង ។
តាមលោក អ៊ុយ អ៊ូ ម្ចាស់ភោជនីយដ្ឋាន ពន្លឺនាគទិព្វប្រាប់ថាកាលពី រសៀលម៉ោង២ថ្ងៃទី២៥ ខែឆ្នាំដដែលស្ត្រីខាងលើ បានទាក់ទងលោកតាមទូរស័ព្ទ ដោយប្រាប់ថាគាត់ចង់ជួលហាង របស់លោកដើម្បីរៀបចំកម្មវិធី មួយនៅថ្ងៃទី៥ ខែកុម្ភះ ខាងមុខ ។ ម្ចាស់ ភោជនីយដ្ឋានខាង លើ បន្តថាកម្មវិធីនោះស្ត្រីនោះ ប្រាប់ ថានឹងធ្វើ១៥០ទៅ១៧០តុ ហើយមាន៣កម្មវិធី ដោយកម្មវិធីទី១. ចែកអំណោយដល់ ប្រជាពលរដ្ឋ១៥០០ នាក់ កម្មវិធីទី២.ប្រកាស់តែងតាំង កាន់ដំណែងចៅហ្វាយក្រុងថ្មី និងកម្មវិធីទី៣ ផឹកស៊ីជាង១០០តុ ពេលល្ងាចបញ្ចប់កម្មវិធី ។
ក្រោយពីហេតុការណ៍ ភ្ញាក់ផ្អើលរឿងដោះដូរដំណែង ចៅហ្វាយក្រុងនេះ ម្ចាស់ភោជនីយដ្ឋាន ពន្លឺនាគទិព្វសង្ស័យក៍ធ្វើ សេចក្ដីរាការណ៍ជូនដល់សមត្ថកិច្ច ទើបឈានទៅហៅស្ត្រីខាងលើពេល កំពុងហូបចុកនៅចំណុចក្យូស ៥០ស្តង់តាងួនដើម្បីយក ទៅសាកសួរតែម្ដង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!