ឆក់ត្រី ជារៀងរាល់ថ្ងៃ ដល់ថ្ងៃភ្នាត់ ស្នៀត ឆក់ខ្លួនឯង ធ្លាក់ទឹកទន្លេ បាសាក់ស្លាប់
ភ្នំពេញ : កម្មករសំណង់ ជាជនជាតិវៀតណាមម្នាក់ ឆ្លៀតពេលមុនចេញទៅធ្វើការ តែងតែរាយខ្សែភ្លើង ដើម្បីឆក់ត្រី នៅផែខាងក្រោយផ្ទះ តាមមាត់ទន្លេបាសាក់ តែចៃដន្យថ្ងៃស៊យ បែរជាឆក់ខ្លួនឯង ប្រកាច់ ធ្លាក់ទឹក ទោះបីក្រុមគ្រួសារ ខិតខំមុជទឹករាវរក ដើម្បីសង្គ្រោះ យ៉ាងណាក្តី តែមិនអាចជួយ សង្គ្រោះបានទាន់ពេលវេលា រហូតជាង២ម៉ោង ទើបរាវរកឃើញ ប៉ុន្តែជនរងគ្រោះ បានផុតដង្ហើម បាត់ទៅហើយ ។
ហេតុការណ៍ឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់នេះ កើតឡើងកាលពីវេលាម៉ោង ១ និង២៥នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ ស្ថិតនៅក្រុម ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
លោក ហ៊ុន សុផល នាយនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ជនរងគ្រោះ ចាន់ សាង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅ ផ្ទះជួល ក្រុមទី៣ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
នាយប៉ុស្តិ៍ច្បារអំពៅទី១ លោក ហ៊ុន សុផល បានបញ្ជាក់ថា តាមការរៀបរាប់ របស់ឪពុក-ម្តាយសព ជនរងគ្រោះ ឆ្លៀតពេល មុនចេញទៅ ធ្វើការជាកម្មករសំណង់ តែងតែលួចទៅ ឆក់ត្រីនៅដង ទន្លេបាសាក់តែម្នាក់ ដើម្បីបានត្រីយកមកទុកចំអិនម្ហូប ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានទៅឆក់ ដូចសព្វដង ខណ:នោះជនរងគ្រោះបានទាក់នឹងខ្សែ ភ្លើង ហើយដួលទៅចំមុខតំណខ្សែភ្លើង ឆក់ប្រកាច់ ធ្លាក់ចូលទឹកទន្លេ បណ្តាលឲ្យស្លាប់តែម្តង ទោះបីពួក គាត់ខំប្រឹង មុជទឹករាវរក អស់រយ:ពេលជាង ២ម៉ោង ទើបរកឃើញ ប៉ុន្តែមិនអាចជួយ សង្គ្រោះបានឡើយ។
ក្រោយកើតហេតុ ក្រុមគ្រួសារសព បានរាយការណ៍ ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ និងតាមការបញ្ជាក់ ពីឪពុក- ម្តាយជនរងគ្រោះ ដោយគ្មាន ពាក់ព័ន្ឋនឹងអំពើឃាតកម្មណាមួយនោះ សមត្ថកិច្ចសម្រេចប្រគល់ សពទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យនៅនឹងលំនៅឋាន កន្លែងកើតតែម្តង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!