ស្រង់តួ យន្តហោះ AirAsia QZ8501 ពីរដង បរាជ័យ ទាំងពីរដង!

 
 

ឥណ្ឌូនេស៊ី៖ យោងតាម សារព័ត៌មាន បានឲ្យដឹងថា បេសកកម្ម ស្រង់តួយន្តហោះ AirAsia QZ8501 ចេញពីសមុទ្រ ជ្វា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍ កន្លងទៅនេះ បានបរាជ័យទាំងពីរលើក។

ប្រភពដដែល បានឲ្យដឹងថា បេសកកម្មស្រង់ តួយន្តហោះ ជើងហោះហើរ QZ8501 លើកទីមួយ កាលពីថ្ងៃសៅរ៍ បានបរាជ័យ ដោយសារតែ ផ្នែកស្រួចនៃតួយន្តហោះ បានធ្វើឲ្យមុតដាច់ នូវខ្សែដែលរុំជុំវិញ តួយន្តហោះ ខណៈលើកទីពីរ ក៏បរាជ័យ កាលពីថ្ងៃអាទិត្យ នេះដែរ ដោយសារតែ ខ្សែដែលចងតួយន្តហោះ ភ្ជាប់ជាមួយនឹង ពោងអណ្តែត ដ៏ធំ ក៏បានដាច់ដូចគ្នា។

ក្នុងនោះដែរ អ្នកនាំពាក្យ កងទ័ពជើងទឹក លោក Monahan Simorangkir បាននិយាយថា៖ «ចរន្តទឹកខ្លាំង គឺជាឧបសគ្គចម្បង ដែលរារាំងដល់ បេសកកម្ម ស្រង់តួយន្តហោះ មួយនេះ ពីបាតសមុទ្រ ជ្វា ដែលមានជម្រៅ ដលល់ទៅ ៣០ ម៉ែត្រ។ យើងមិនអាច ប្រកួតជាមួយនឹង ធម្មជាតិបានទេ។ យើងមានតែសង្ឃឹមថា អាកាសធាតុនឹងប្រែប្រួល ព្រមទាំងអនុគ្រោះដល់យើង»។

ទោះជាយ៉ាងណាក៏ដោយ បើគិតមកទល់ពេលនេះ សាកសពចំនួន ៧០ នាក់ហើយ ដែលត្រូវបានគេស្រង់ឡើង បន្ទាប់ពីជើងហោះហើរ QZ8501 របស់អាកាសចរណ៍ AirAsia  ដែលផ្ទុកអ្នកដំណើរ សរុប ១៦២ នាក់ បានជួបឧបទ្ទវហេតុ នៅសមុទ្រ ជ្វា ក្នុងដំណើរហោះពី ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ ប្រទេសសឹង្ហបុរី កាលពីថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០១៤។

គួរបញ្ជាក់ផងដែរថា អាត់សម្លេង ដែលថតជាប់ ក្នុងប្រអប់ខ្មៅ នៃយន្តហោះ AirAsia QZ8501 ត្រូវបានបញ្ចេញឲ្យដឹងហើយ ដោយនៅមុនពេលយន្តហោះ ជួបឧបទ្ទវហេតុ សម្លេងប្រកាសអាសន្ន បានបន្លឺឡើង ជាច្រើនដង រួមជាមួយ នឹងសម្លេង ដែល បញ្ជាក់ថា យន្តហោះ AirAsia QZ8501 បានរលត់ម៉ាស៊ីន ផងដែរ៕

តួយន្តហោះ AirAsia QZ8501 ដែលបានប្រទះឃើញ កន្លងទៅ


ពោងអណ្តែត ដ៏ធំ ដែលប្រើសម្រាប់ ជួយស្រង់តួយន្តហោះ  

ប្រភព៖ BBC | Independent | Channel News Asia

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម