នារី​ម្នាក់​ធ្លាក់​ទូរស័ព្ទដៃ​ Ipone5s ហ្គោលពីដៃ ទៅ​លើ​ថ្នល់​ពេល​ កំពុង​ជិះ​ម៉ូតូ​ត្រូវ​ បុរស​ម្នាក់​រត់មក​រើស ​រួច​រត់​ទៅពួន​ក្នុង​ លូ​បាត់​ខ្លួន​ឈឹង​

 
 

រាជធានីភ្នំពេញ ៖នារីម្នាក់ចេញពីជប់លៀងធ្វើដំណើរតាមផ្លូវ ដោយជិះម៉ូតូបើកឌុបគ្នាជាមួយមិត្តភក្តិ ក៏បាន ជ្រុះទូរស័ព្ទ Ipone5s ហ្គោល មួយគ្រឿង ពីដៃធ្លាក់ទៅលើផ្លូវ ត្រូវជន សង្ស័យ ម្នាក់ឃើញ រត់មក ស្រវ៉ារើស រួចរត់ទៅ ពួនក្នុងលូបាត់ ខ្លួនឈឹងតែម្តង ទោះបីជា ម្ចាស់ទូរស័ព្ទ ដេញតាមជន សង្ស័យរូបនោះ ប្រកៀកប្រកិត ក៏ដោយ។ ហេតុការណ៍នេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ១២ និង១០នាទី អាធ្រាត្រ ឈានចូល ថ្ងៃទី២៧ មករា ២០១៥ នៅចំណុច ជាប់របងស្តាត អូរឡាំពិច ទល់មុខវត្តមហាមន្រ្តី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ ដែលជាម្ចាស់ ទូរស័ព្ទបាន ជិះម៉ូតូជាមួយ មិត្តភក្តិប្រុស ចេញពី កម្មវិធីជប់លៀងមួយ ហើយ បានបើកបរ ម៉ូតូឌុបគ្នា ត្រឡប់ទៅផ្ទះវិញ ដោយបើកបរ ធ្វើដំណើរតាម ផ្លូវព្រះសីហនុ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមក ដល់ចំណុចកើត ហេតុនារីរងគ្រោះបាន ដកទូរស័ព្ទម៉ាក Ipone5s ហ្គោល របស់នាង មួយគ្រឿងក្នុង កាបូបដើម្បីនិយាយ ហើយទូរស័ព្ទនោះ ក៏បានធ្លាក់ ពីដៃរបស់នាង ជ្រុះទៅលើថ្នល់ ភ្លាមៗគេឃើញជន សង្ស័យម្នាក់ ដែលនៅក្បែរនោះ បានឃើញ ទូរស័ព្ទរបស់នារីរងគ្រោះ ធ្លាក់ក៏បានរត់ ទៅស្រវ៉ារើស និងបានកាន់ ទូរស័ព្ទរត់គេច ខ្លួនយ៉ាងលឿន ចូលទៅពួនក្នុងលូ ក្បែរ នោះ ។ ម្ចាស់ទូរស័ព្ទ បានដេញតាម យកទូរស័ព្ទ មកវិញយ៉ាងប្រកៀកប្រកិត ថែមទាំង បានឃើញ យុវជនរូបនោះ រត់ចូលលូ ទៀតផង ប៉ុន្តែពេលដែលទៅមើលបាត់ជ នសង្ស័យឈឹងតែម្តង មិនដឹងជា រត់ចេញតាម ផ្លូវណានោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសូួរនាំនារីរងគ្រោះដាក់ពាក្យឱ្យដាក់ពាក្យបណ្តឹងតែនារី រងគ្រោះ មិនដាក់ ពាក្យបណ្តឹង នោះទេ ដោយនាង និយាយថាជាថ្ងៃសយ របស់នាង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម