រថយន្តកុងតឺន័រ កិនបុរស ម្នាក់ស្លាប់ ខណ:ជិះម៉ូតូ ទាក់ដៃចង្កូត គ្នាដួលនៅ កៀនស្វាយ

 
 

កណ្តាល ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ ចរាចរ រវាងម៉ូតូ ២គ្រឿងប៉ះគ្នា ហើយដួលទៅលើផ្លូវ គ្រានោះមាន រថយន្តកុងតឺន័រ មួយគ្រឿង មកដល់កិនពីលើ បណ្តាលឲ្យស្លាប់តែម្តង ដោយឡែកម៉ូតូ មួយគ្រឿងទៀត បើកគេចខ្លួនបាត់ ។

ករណីគ្រោះថ្នាក់ ចរាចរដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ៥និង១០នាទី រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នៅលើផ្លូវជាតិ លេខ១ ភូមិ-ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក ព្រុំ សំណាង អធិការរង ទទួលផែនចរាចរ ស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ទុយ ភារៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជា សន្តិសុខ មានទីលំនៅ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-5592 ។ ចំណែករថយន្តបង្ក ជាប្រភេទរថយន្ត កុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត តិច ស្រ៊ុន ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0581 បើកបរដោយឈ្មោះ ផាត ពិសិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាអ្នកបើកបរ រថយន្ត មានទីលំនៅ ភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ មានម៉ូតូ ២គ្រឿង បើកក្នុងទិសដៅ ពីកៀនស្វាយ ទៅភ្នំពេញ មកដល់ចំណុច កើតហេតុ បានប៉ះដៃចង្កូត គ្នាហើយដួល គ្រានោះរថយន្ត កុងតឺន័រ បើកក្នុងទិសដៅស្របគ្នា តែមានល្បឿនលឿន បានទៅដល់ បុកហើយ កិនមួយចំហៀង ខ្លួនស្លាប់គងលើម៉ូតូ ធ្វើឲ្យអ្នកឃើញ ហេតុការណ៍រន្ធត់ បំផុត ។

លោក ព្រុំ សំណាង បានបញ្ជាក់ថា ក្រោយកើតហេតុ រថយន្តកុងតឺន័រ បានព្យាយាមបើករត់ ទៅដល់ផ្លូវ បំបែករោងចក្រ ផលិតស្រាបៀរ កម្ពុជា ហើយដោយមាន កិច្ចសហការ រវាងមេប៉េអឹម ខណ្ឌច្បារអំពៅ ទើបសមត្ថកិច្ច ឃាត់រថយន្ត បង្កបាន ។

ក្រោយកើតហេតុ រថយន្តបង្ក និងអ្នកបើកបរ រួមជាមួយម៉ូតូ របស់ជនរងគ្រោះ ត្រូវសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក កៀនស្វាយ ដើម្បីដោះស្រាយ តាមច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម