នាយ ពាក់មី បង្ហាញអារម្មណ៍ ខូចចិត្ត ពេលរងការ រិះគន់

 
 

ភ្នំពេញៈ ទស្សនិកជនតែងតែ សម្លឹងឃើញថា ឆាកជីវិតអ្នកសិល្បៈ គឺមានតែភាព សប្បាយរីករាយ ហ៊ឺហារស៊ីវិល័យ ដែលមាន មនុស្សជាច្រើន ប៉ងប្រាថ្នាចង់បាន ឆាកជីវិត ដូចអ្នកសិល្បៈ ប៉ុន្តែទស្សនិកជន នៅមិនទាន់ដឹងទេថា នៅពីក្រោយខ្នង របស់ពួកគេ មានបង្កប់នូវទុក្ខ ព្រួយកម្រិត ណានោះទេ ។ ជាក់ស្តែងថ្មីៗនេះ តារាកំប្លែងនាយ ពាក់មី បានបង្ហាញសារ មួយរៀបរាប់ ពីអារម្មណ៍ ខូចចិត្តរបស់ខ្លួន ពេលរងការរិះគន់ ពីទស្សនិកជន ។

ជាទូទៅរាល់ការបង្ហាញ វត្តមានរបស់ តារាកំប្លែងល្បីឈ្មោះ ប្រចាំស្ថានីយ ទូរទស្សន៍ ស៊ីធីអ៊ីន នាយ ពាក់មី តែងធ្វើឲ្យ ទស្សនិកជន មានការសើចសប្បាយ ជាមួយការនិយាយ កំប្លុកកំប្លែង ។ ប៉ុន្តែថ្មីៗនេះ តារាកំប្លែងរូបនេះ បែរជា បង្ហាញសារខ្លី មួយរៀបរាប់ ពីអារម្មណ៍ខូចចិត្ត បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានរៀបរាប់ឲ្យដឹងថា “ជីវិតជា អ្នកកំប្លែង ធ្វើឲ្យបងប្អូនខ្មែរ យើងរាប់លាននាក់ បានសើចសប្បាយ មិនមែនជា រឿងធម្មតាទេ ពេលខ្លះ ក៏សម្តែងបានល្អ ពេលខ្លះក៏ លេងមិនកើត នៅលើឆាក ខំធ្វើឆ្កួត ធ្វើឡប់ឲ្យ បងប្អូនសើច បងប្អូនខ្លះមិនសើច ហើយរិះគន់ទៀត ។ បើបងប្អូន មកធ្វើដូចខ្ញុំ ក៏ពិបាកដែរ កំប្លែងការនិយាយ មិនបាន គ្រោងទុកមុនទេ ពិបាកណាស់ ជួនកាលខំបង្ហោះ រូបឲ្យបងប្អូន មើលសប្បាយ បងប្អូនខ្លះបែរ ទៅជាជេរទៅវិញ ហ៊ឺ!!!!!” ។

នេះជាលើកទី១ហើយ ដែលតារាកំប្លែង និងជាតារាចម្រៀង នាយ ពាក់មី បង្ហោះសារបង្ហាញពី អារម្មណ៍ពិត នៅលើបណ្តាញ ទំនាក់ទំនង សង្គមផ្ទាល់ខ្លួន បង្ហាញពី អារម្មណ៍ឈឺចាប់ និងខូចចិត្ត ប្រាប់ដល់អ្នកគាំទ្រ ប៉ុន្តែលោក មិនបានបង្ហាញ ពីហេតុផល ជាសាធារណៈឡើយ ថាលោកបាន ទទួលរងព្រនង់ នៃការរិះគន់ ពីទស្សនិកជន ដោយសាររឿងអ្វី ឬហេតុផលអ្វីទេ ដោយនៅសុខៗ លោកស្រាប់តែ និយាយត្អូញត្អែរ ពីការលំបាក និងអារម្មណ៍ខូចចិត្ត បែបនេះទៅវិញ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម