កញ្ញាឯក ដ៏ស្រស់ស្អាត មកពី កូឡុំប៊ី បានគ្រងម្កុដ ក្លាយជា បវរកញ្ញាឯក ពិភពលោក!
អាមេរិក៖ បវរកញ្ញាឯក មកពីប្រទេសកូឡុំប៊ី នាង Paulina Vega បានគ្រងម្កុដ ជាបវរកញ្ញាពិភពលោក ដោយយកឈ្នះ គូប្រជែងនាង Nia Sanchez របស់អាមេរិក កាលពីយប់ ថ្ងៃអាទិត្យម្សិលមិញ នៅទីក្រុង Miami សហរដ្ឋអាមេរិក។
នាង Vega វ័យ២២ឆ្នាំ បានទទួលជ័យលាភី ជាបរវកញ្ញាឯកពិភពលោក ខណៈ បរវកញ្ញាពិភពលោក ៧ នាក់ ចុងក្រោយ មាន ៥នាក់ទៅហើយ ដែលសុទ្ធសឹងតែ មកពី ទ្វីបអាមេរិកខាងត្បូង។ អ្នកបំពាក់ ម្កុដដល់ បរវកញ្ញាឯកថ្មីនេះ គឺនាង Gabriela Isler មកពីប្រទេស វ៉េណេស៊ុយអេឡា ដែលជាម្ចាស់ ជ័យលាភី ឆ្នាំចាស់។
នាង Paulina Vega បវរកញ្ញាឯកពិភពលោកថ្មី
លោកDonald Trump ដែលជាអ្នក គ្រប់គ្រង និងរៀបចំការប្រលង បវរកញ្ញាឯក ពិភពលោក បាននិយាយថា៖ “Vega មានរូបសម្រស់ យ៉ាងស្រស់ស្អាត គឺជានារីដ៏អស្ចារ្យ ម្នាក់ដែលខ្ញុំមិនធ្លាប់បានឃើញ។ នាងទទួលបាន ជីវិតមួយដ៏ល្អប្រសើរ ហើយនឹងក្លាយជាតារាដ៏ល្បីម្នាក់។ ចាប់តាំងពីពេលដែល Vega ដើរ សំដៅមកក្នុងអាគារដំបូង អ្នកទស្សនាបាននិយាយថា នាងគឺជាតារា” ។
កញ្ញាឯកពិភពលោកថ្មីនាង Vega គឺជានិស្សិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មកពីទីក្រុង Barranquilla នៃប្រទេសកូឡុំប៊ី បានឲ្យដឹងថា នាងនៅតែមានគំរោងបន្ត ការសិក្សារបស់នាង។ “វាគឺជាសុបិន្ត ក្លាយជាការពិតមួយ ដែលនាងខ្ញុំ បានក្លាយជា តំណាងរបស់ស្ត្រីនៅថ្ងៃនេះ។ ស្ត្រីមិនមែនខ្វល់ខ្វាយ តែរឿងសម្ជស្ស និង ភាពឆើតឆាយ តែមួយមុខទេ ប៉ុន្តែត្រូវតែខ្វល់ខ្វាយ ពីជំនាញ ភាពឆ្លាតវៃ និងធ្វើជា មនុស្សដែលខិតខំតស៊ូ” នាង Vega បានថ្លែងយ៉ាងដូច្នេះ៕
នាង Gabriela Isler កញ្ញាឯកពិភពលោកឆ្នាំចាស់បំពាក់ម្កុដឲ្យនាង Vega
នាង Vega ក្នុងការដើរស្លៀកឈុត ប៊ីហ្គីនី
នាងមានវ័យ ២២ឆ្នាំគឺជានិស្សិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យល័យមួយនៅកូឡុំប៊ី
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!