កំពូល​ជន ល្បី​ល្បាញ​ ដើរឆ​បោក ម៉ូតូ​គេត្រូ​វ អស់លក្ខ័ណ៍

 
 

ខេត្តកំពង់ចាម ៖ មុខសញ្ញា ទើបចេញ ពីពន្ធនាគារខេត្ត ឈ្មោះ ឈិត ឆេន ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយរណ៍ ខេត្តកំពង់ធំ ល្បីឆបោកម៉ូតូ របស់អ្នកដ៏ទៃ ឆ្លងខេត្តចេញពីខេត្តមួយ ត្រូវបានសមត្ថកិច្ច តាមប្រមាញ់ចាប់ខ្លួន ។ ប្រិតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅ វេលាម៉ោង១១ព្រឹកថ្ងៃ២៤ មករា ២០១៥ ដោយដកហូតបានម៉ូតូC 125មួយគ្រឿង ពណ៌ខ្មៅ ស៊េរី២០១៤ ដោយបញ្ជូន ឲ្យទៅដេកនៅកន្លែង ដើមវិញ ។

លោកវរសេនីយ៍ត្រី អ៊ិត ដារ៉ា អធិការនគរបាល ស្រុកចំការលើបានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះ បានជិះម៉ូតូឌុប១គ្រឿង ចូលមកាន់ភូមិ ក្បាលហុងថ្មី  ឃុំល្វាលើ  ស្រុកចំការលើ នៅថ្ងៃទី២៣ មករា ២០១៥ ដោយបានសួរនាំពី អ្នករត់ម៉ូតូឌុបថាតើនៅទី ណាមានគេចង់លក់ម៉ូតូដែរឫទេ? លោកវរសេនីយ៍ត្រី អ៊ិត ដារ៉ា  អធិការនគរបាលស្រុកចំការ លើប្រាប់បន្តថាគ្រានោះបុរស អ្នកម៉ូតូឌុបបាននាំ ទៅកាន់ផ្ទះរបស់អ្នកភូមិរបស់គាត់ ម្នាក់ដែលគេចង់លក់ ម៉ូតូ១គ្រឿងម៉ាក C125ស៊េរី២០១៤ក្នុងតំលៃ១៥០០ដុល្លារ លុះពេលតចុះឡើងត្រូវ ថ្លៃ១៤៥០ដុល្លារ ក៏សុំគេជិះសាកបន្តិចមើល។ ជននេះបែរជាមិន ព្រមសាកនោះទេ  គឺប្រឹងបន្ថែមល្បឿន ជិះរត់គេចចូលទៅកាន់ទឹកដី ស្រុកបារាយរណ៍ខេត្តកំពង់ធំ។ ហើយម្ចាស់ម៉ូតូនឹកស្មាន តែជាមនុស្សស្គាល់ អ្នកម៉ូតូឌុបទើប ឲ្យជិះសាកទោះ ជាបែបណាក្តីរូបលោក (អ៊ិត ដារ៉ា ) បានកំណត់អត្តសញ្ញាណ ជនសង្ស័យរូបនេះនិងក្រោម កិច្ចសហការជាមួយនឹង នគរបាលស្រុកបារាយណ៍ ជនដែលសំបូរទៅដោយ កលល្បិចឆបោកនោះរហូត ដល់ព្រឹកថ្ងៃទី២៤ មករា ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន  បានប្រគល់មកឲ្យ ម្ចាស់ករណីវិញ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម