នគរបាល រាជធានីភ្នំពេញ បង្រ្កាបក្រុម ចោរប្លន់ បាញ់សម្លាប់ ចំនួន ៦ នាក់
ភ្នំពេញ : ប្រតិបត្តិការ ក្នុងរយ:ពេល ប៉ុន្មានថ្ងៃ កន្លងមកនេះ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាន រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាល ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ហើយឈានទៅ ដល់បង្ក្រាប មុខសញ្ញាប្លន់ចំនួន ៦នាក់ ព្រមទាំងដកហូត កាំភ្លើងខ្លីមួយ និងវត្ថុតាង ជាច្រើនទៀត ។
ប្រតិបត្តិការ រយ:ពេលប៉ុន្មាន ថ្ងៃមកនេះ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាល ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ហើយឈានទៅ ដល់ការចាប់ ខ្លួនមុខសញ្ញាប្លន់ បាញ់សម្លាប់មនុស្ស យកទ្រព្យសម្បត្តិ ជាច្រើនករណី ក្នុងរាជធានីភ្នំពេញ កាលពី ពេលកន្លងទៅ ។
ក្រោយពីការចាប់ខ្លួន ជនសង្ស័យទាំង ៦នាក់នេះ កម្លាំងសមត្ថកិច្ច បានដកហូត នូវវត្ថុតាងកាំភ្លើងខ្លី និងសម្ភារ:មួយ ចំនួនទៀត ដែលពួកនេះ ធ្វើសកម្មភាពប្លន់ ម្តងៗនោះ ។
មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ក្រោយពីមានករណី បាញ់ប្លន់ជាច្រើនលើក ក្នុងរាជធានីភ្នំពេញ ស្នងការ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់ការិយាល័យ ជំនាញព្រហ្មទណ្ឌ និងសហការ តាមបណ្តាខណ្ឌ បើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវជាបន្ទាន់ ដើម្បីឈានទៅ ដល់កាប់ចាប់ខ្លួន ជនសង្ស័យ ទាំងនេះ ។
មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបន្តទៀតថា ក្រោយពីទទួល បានបទបញ្ជា ពីថ្នាក់ដឹកនាំរួច ការិយាល័យ ជំនាញបាន សហការជាមួយ កម្លាំងនគរបាល តាមខណ្ឌ បានធ្វើការតាមដាន និងស្រាវជ្រាវ ហើយឈានទៅដល់ការ ចាប់ខ្លួនជន សង្ស័យចំនួន ៦នាក់ ជាបន្តបន្ទាប់ ក្នុងរយ:ពេល ប៉ុន្មានថ្ងៃមកនេះ ។
បើតាមមន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ជនសង្ស័យទាំងនេះ ធ្លាប់ធ្វើសកម្មភាព បាញ់ប្លន់នៅខណ្ឌ ពោធិ៍សែនជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបាញ់ជនរងគ្រោះ បណ្តាលឲ្យរងរបួស ហើយបន្ត បាញ់ប្លន់យក ម៉ូតូជនរងគ្រោះ នៅខណ្ឌដូនពេញ កាលពីខែធ្នូ ឆ្នាំ២០១៤ ។ បន្ទាប់មកទៀត ក្រុមជនសង្ស័យទាំងនេះ និងបក្ខពួក បានបន្តបាញ់ ប្លន់នៅ ខណ្ឌមានជ័យ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ ។
មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ មានឈ្មោះ ទី១- ទី សុផល ហៅ ទី សុជាតិ ហៅ ទ ហៅ ខួច , ទី២-ឈ្មោះ ដាន សុខាន់ ហៅ ខាន់ (មានកាំភ្លើង កា៥៤) , ទី៣-ឈ្មោះ តាំង ផេងថៃ ហៅ ថៃ, ទី៤-ឈ្មោះ កែវ ស៊ីផាន់ដាវី, ទី៥-ឈ្មោះ យៀក ជីកង ហៅគីង និងទី៦-ឈ្មោះ អូន សីហា ហៅបឺត ។
មន្ត្រីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានបន្តទៀតថា បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៦នាក់ កំពុងស្ថិតក្រោម ការសួរ និងឃុំខ្លួន នៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ខណ:ដែល បក្ខពួកផ្សេងទៀត ដែលនៅ សេសសល់ សមត្ថកិច្ចបាន និងកំពុងបន្ត តាមចាប់ខ្លួន ។
នេះជាលទ្ធផលមួយ ដ៏ជោគជ័យដែល កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងនគរបាល ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ក្រុមចោរប្លន់ ទាំងនេះ ដើម្បីចូលរួម កាត់បន្ថយ បទល្មើស កើតឡើង ក្នុងរាជធានីភ្នំពេញ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅពេលធ្វើដំណើរ និងការរកទទួលទាន ដោយសេចក្តីសុខ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!