សមត្ថកិច្ចម្នាក់បាក់ជើងម្ខាងខណៈ បើកម៉ូតូដេញស្ទាក់រថយន្តស្រ្តីម្នាក់ បើកដឹកប្តីគេចខ្លួនក្រោយ បើករថយន្តបុករបាំងថ្ម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមែសឺដែសមួយគ្រឿងរេចង្កូតទៅបុកក្បាលក្លូនិង របាំងថ្មខណ្ឌ ចែកទ្រូងផ្លូវបាក់អស់ ២កង់បណ្តាល ឱ្យរថយន្ត ដាច់ការឡេកង់មុខ ខាងស្តាំបើកទៅ មុខលែងរួច ចំណែកអ្នកបើកបរ មិនមានរងរបួស។ ក្រោយមកបុរសបើក រថយន្តបង្កបាន ទូរស័ព្ទប្រាប់ប្រពន្ធ ឱ្យមកទទួល ដើម្បីគេចខ្លួន ហើយភ្លាមៗប្រពន្ធ បុរសរូបនេះបាន បើករថយន្តមួយគ្រឿង ផ្សេងទៀតមក ទទួលប្តីនៅ ចំណុចកើតហេតុ នៅពេលនោះ បុរសបើករថយន្ត បង្កបានឡើងជិះរថយន្ត ជាមួយប្រពន្ធបើក គេចខ្លួន ក៏ត្រូវសមត្ថកិច្ច ម្នាក់ជិះម៉ូតូ មួយ គ្រឿងដេញស្ទាក់ពីមុខ រថយន្តដែលបើក គេចនោះធ្វើឱ្យអ្នកបើករថយន្ត អកសឺ ចាប់ហ្រ្វាំងទាំង បង្ខំ ចំពេលដែលសមត្ថកិច្ច ម្នាក់ទៀតជិះ ម៉ូតូដេញពីក្រោយ ក៏បានទៅបុកពី ក្រោយរថយន្តនោះ ពេញទំហឹង បណ្តាលឱ្យសមត្ថកិច្ច ដែលបើក ម៉ូតូដេញតាមរថយន្ត នោះពីក្រោយ បាក់ជើងម្ខាង រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ មករា ឆ្នាំ២០១៥ នៅចំណុចមុខធនាគារ ភ្នំពេញពាណិជ្ជ តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ សមត្ថកិច្ចរបួស បាក់ជើងមានឈ្មោះ សឹុម លឹមហុង ជាសមត្ថកិច្ចខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមែសឺដែស ពណ៌ ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-3586 ជិះដោយបុរសម្នាក់ ហើយបានបើកបរ ធ្វើដំណើរតាមផ្លូវ ព្រះមុនីវង្សក្នុង ទិសដៅពីជើងទៅ ត្បូង ខណៈមកដល់ចំណុច មុខធនាគារភ្នំពេញ ពាណិជ្ជ រថយន្តមែសឺដែស ក៏បានរេចង្កូតទៅ បុកក្បាល ក្លូ និងរបាំងថ្ម ខណ្ឌចែកទ្រូងផ្លូវបាក់អស់ ពីរកង់ បណ្តាលឱ្យ រថយន្តដាច់ ការឡេកង់ មុខខាងស្តាំ តែសំណាងល្អអ្នកបើកបរ រថយន្តមិនមាន រងរបួសទេ ។ បន្ទាប់ពីបើករថយន្ត បុករបាំងថ្មហើយនោះ បុរសខាងលើ បានទូរស័ព្ទទៅ ប្រាប់ឱ្យប្រពន្ធបើក រថយន្តមួយគ្រឿង ទៀតមកទទួល ដើម្បីគេចខ្លួន ។ ភ្លាមៗប្រពន្ធបុរសរូបនេះ បានបើក រថយន្តម៉ាកហាយ ឡិនឌ័រ មួយគ្រឿង ទៀត មកទទួលប្តីដោយ រួមដំណើរជាមួយ កូនស្រី និងម្តាយ ខណៈប្រពន្ធបើក រថយន្តដល់ចំណុច កើតហេតុពេលនោះ គេឃើញបុរសជាប្តី ឡើងជិះរថយន្ត ជាមួយប្រពន្ធ ម្តាយ និងកូន ។ គ្រាន់តែប្តីឡើង ដល់លើរថយន្តនោះ ស្រ្តីជាប្រពន្ធ បានបន្ថែមល្បឿន រថយន្តបើកគេចខ្លួន តាមផ្លូវព្រះមុនីវង្ស ស្របពេលនោះផងដែរ សមត្ថកិច្ចខណ្ឌចំការមន ពីរនាក់បានបើកម៉ូតូពីរ គ្រឿង ដេញស្ទាក់រថយន្ត ហាយឡិនឌ័រនោះ ខណៈរថយន្ត ហាយឡិនឌ័រ នោះបើកគេចមកដល់ ចំណុចមុខ ក្រុមហ៊ុនស្មាត ក៏ត្រូវបាន សមត្ថកិច្ច ម្នាក់ បើកម៉ូតូម៉ាក FZ មកស្ទាក់ពី មុខរថយន្តធ្វើឱ្យ អ្នកបើករថយន្ត អកសឺចាប់ហ្រ្វាំងទាំង បង្ខំ ចំពេលដែល សមត្ថកិច្ចម្នាក់ ទៀតជិះម៉ូតូ ម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល1-6363 ដេញពីក្រោយ ក៏បានទៅបុកពីក្រោយ រថយន្តនោះពេញទំហឹង បណ្តាលឱ្យ សមត្ថកិច្ចនោះ បាក់ជើងរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។
ក្រោយពេលកើតហេតុបុរសបើករថយន្តបង្ក និង រថយន្តត្រូវបានសមត្ថកិច្ចនាំទៅកាន់ការរិយាល័យ ចរាចរផ្លូវគោកនៃ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយ គ្នាតាមផ្លូវ ច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!