ក្មេងស្រី ៧ឆ្នាំ ចេះ hack Wi-Fi បានយ៉ាងងាយ ចំណាយពេល មិនដល់ ១១នាទី

 
 

អង់គ្លេស៖ មានក្មេងស្រី អាយុទើប តែ ៧ឆ្នាំ សោះ តែមានសមត្ថភាព អាច hack ប្រព័ន្ធ Wi-Fi ( Wifi hotspot)  គ្រាន់តែចំណាយពេល តិចជាង ១១នាទី បន្ទាប់ពីនាងបាន មើលពី របៀបhack តាមវីដេអូ ក្នុងប្រព័ន្ធ អ៊ីនធើណេតតែប៉ុណ្ណោះ ។

ក្មេងស្រីនេះដ៏ពូកែនេះ មានឈ្មោះ Betsy Davies រស់នៅក្នុងទីក្រុងឡុដ៏ ប្រទេសអង់គ្លេស ដែល សកម្មភាព hack ប្រព័ន្ធ Wi-Fi របស់នាងតូច នេះ ត្រូវបាន ក្រុមហ៊ុនឯកជន ផ្គត់ផ្គង់សេវាកម្ម អ៊ីនធើណេត របស់អង់គ្លេសមួយ ( HMA)  ជ្រើសរើសនាង ឲ្យ សាកល្បងhack ប្រព័ន្ធ Wi-FI ដើម្បីធ្វើការបង្ហាញថា ប្រព័ន្ធអ៊ីនធើណេត ងាយស្រួល រងផលប៉ះពាល់នៃការ hack យ៉ាងណាខ្លះ ។


ក្មេងស្រី Davies បានធ្វើ ស្វែងយល់ ពីរបៀប hack តាមវីដេអូ ក្នុងយូធូប និង តាម google

មុននឹងចាប់ផ្តើម hack ប្រព័ន្ធ Wi-Fi ក្មេងស្រី Davies បានធ្វើ ស្វែងយល់ ពីរបៀប hack តាមវីដេអូ ក្នុងយូធូប និង តាម google ។ បន្ទាប់មក  Davies បានដំឡើង កម្មវិធី Rogue Access Point ដែលដឹងថា ជាកម្មវិធីប្រើ ដើម្បីលុកលុយ ចូលប្រព័ន្ធអ៊ីនធើណេត ត្រូវស្គាល់ថា MITM (man in the middle) ដែលវា ជាកម្មវិធី តម្លើងលើ ប្រព័ន្ធ Networks របស់ក្រុមហ៊ុន អ៊ីនធើណេត ណាមួយ ដោយមិនឲ្យ ក្រុមហ៊ុននោះបានដឹងនោះទេ ។

កំឡុងពេល ដែល ក្មេងស្រី Davies ត្រូវ hack ប្រព័ន្ធ Wi-Fi នោះ  Davies ត្រូវអង្គុយនៅចន្លោះ កណ្តាល រវាងដុំប្រព័ន្ធ Wi-Fi ផ្តល់អ៊ីនធើណេត និង កុំព្យូទ័រដែល ប្រើ Wi-Fi ដែលនឹងត្រូវ hack ដែលនេះជាការ លុកលុយ របៀប MITM (man in the middle)។ ជាលទ្ធផល ក្មេងស្រី Davies អាចធ្វើការ hack  ប្រព័ន្ធ Wi-Fi បាន ដោយ ជោគជ័យ ដោយចំណាយពេល ត្រឹមតែ ១០នាទី និង ៥៤ វិនាទី ។


ក្មេងស្រី Davies បានប្រើ កម្មវិធី Rogue Access Point ដើម្បីhack wi-fi

យ៉ាងណាមិញ យោងតាម លោក Dempsey  អ្នកជំនាញសុវត្ថិភាពប្រព័ន្ធអនឡាយដែលតាមដាន ការសាកល្បង របស់ក្មេងនេះ បាននិយាយ ថា លទ្ធផលនៃ ការសាកល្បងដែលធ្វើឡើង ដោយកុមារី Davies ដែលអាច hack ប្រព័ន្ធ Wi-Fi ក្នុងរយៈពេលដ៏ខ្លីនេះ អាចជាការព្រួយបារម្ភ ខ្លាំងមួយ ពីព្រោះសូម្បីតែ  ក្មេងស្រីម្នាក់ក៏អាច hack ប្រព័ន្ធ Wi-Fi បាន ដែរនោះ  ។

បន្ថែមពីលើនេះ យោងតាម ការស្រាវជ្រាវរបស់ ក្រុមហ៊ុនអ៊ីនធើណេតឯកជន HMA ដដែល បានឲ្យដឹងថា មនុស្ស ៥៩ភាគរយ នៅ អង់គ្លេស បានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត ដោយគ្មានសុវត្ថិភាព ខណៈដែល អ្នកប្រើប្រាស់ ទាំងនោះ ក៏បានប្រើប្រាស់ ប្រព័ន្ធ Network ដែលគ្មានសុវត្ថិ ភាពទាំងនោះ បញ្ជូននូវ Email សំខាន់ៗ ឬ រក្សាសារ ផ្ទាល់ខ្លួនជាដើម ៕



ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម