គួរឲ្យសរសើរ ! បុរសម្នាក់ រើសបានប្រាក់ ជាង ២ ម៉ឺនដុល្លារ សុខចិត្ត ប្រគល់ឲ្យ ម្ចាស់ដើមវិញ

 
 

ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិន ម្នាក់ សុខចិត្តប្រគល់ប្រាក់ ជាង ២ ម៉ឺនដុល្លារ ដែលគាត់រើសបាន ឲ្យប៉ូលីសវិញ នៅ ៣ ថ្ងៃបន្ទាប់។

យ៉ាងណាមិញ បុរសដែលរើសបាន កាបូបលុយនេះ មានឈ្មោះថា Wu Xuede អាយុ ៤៨ ឆ្នាំ។ នៅថ្ងៃដែលគាត់ រើសបាន គឺ គាត់កំពុងតែ ស្វែងរកការងារ ធ្វើនៅផ្សារ មួយកន្លែង ក្នុង ទីក្រុង Nanjingនេះ ដែលខណៈនោះ ក៏ស្រាប់តែ ប្រទះឃើញ កាបូបស្បែកមួយ ដែលពោរពេញ ទៅប្រាក់សរុប ២ ម៉ឺនដុល្លារ។ នៅក្នុងមួយជីវិត របស់លោក Wu គាត់មិនដែល មានប្រាក់ ច្រើនយ៉ាងនេះ ទេ ដូច្នេះ នៅពេល ដែលឃើញ ប្រាក់នេះភ្លាមៗ គាត់ មិនប្រាប់នរណា ម្នាក់ឡើយ ប៉ុន្តែ ទីបំផុត៣ ថ្ងៃក្រោយមក គាត់ក៏សំរេចចិត្ត ប្រគល់ប្រាក់នោះ ឲ្យប៉ូលីសវិញ ដើម្បីស្វែង រកម្ចាស់ដើម ក្រោយពីមាន ការដាស់តឿន ពីប៉ូលីសផងដែរ។

គួរបញ្ជាក់ថា ក្រុមប៉ូលីស ក៏បានដាក់ការ សង្ស័យមក លើរូបគាត់ ផងដែរ បន្ទាប់ពី ឆែកកាមេរ៉ា សុវត្ថិភាព នៅកន្លែងដែលគាត់ រើសបាន កាបូប លុយនេះ។ នៅក្នុងនោះ ក្រុមប៉ូលីស មិនបានចាប់ គាត់នោះទេ តែបែរជា ផ្ញើសារ តាមទូរស័ព្ទ មកប្រាប់ លោក Wu នេះ ឲ្យប្រគល់ ប្រាក់ទាំងនេះ មកឲ្យប៉ូលីស ដោយស្ម័គ្រចិត្ត ក្នុងរយៈពេល ៣ ថ្ងៃ។

យ៉ាងណាមិញ លោក Wu បាននិយាយឲ្យដឹងថា៖ “ខ្ញុំស្វែងរកការងារ នៅក្នុងទីក្រុងនេះ អស់រយៈពេល ជាង ៦ ខែកន្លង មកហើយ ដែល ក្នុងរយៈពេល ពីរ បីខែដំបូង ខ្ញុំបានផ្លាស់ប្តូរ ការងារ ៣ កន្លែង ដែលអាច រកប្រាក់ បានត្រឹមតែ ជិត ៧០០ ដុល្លារអាមេរិក តែប៉ុណ្ណោះ។ ដូច្នេះខ្ញុំសារភាពថា ទំរាំតែខ្ញុំ អាចរកប្រាក់ ជាង ២ ម៉ឺនដុល្លារ យ៉ាងហោចណាស់ ក៏ខ្ញុំត្រូវចំនាយ ពេល រកប្រាក់ ៣ ឆ្នាំ ដែរ ប៉ុន្តែ ខ្ញុំមិនមែន ជាមនុស្សអាក្រក់ ចង់បានរបស់គេ ឡើយ ហើយខ្ញុំនឹងមិន ទុកប្រាក់ ដែលមិនមែនជា កម្មសិទ្ធខ្ញុំ ជាដាច់ខាត”៕



ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម