ឆ័យលី ដាឡែន កាត់ចំណងដៃ យ៉ាងឡូយឆាយ អាងមានអ្នក ឧបត្ថម្ភ
ភ្នំពេញ៖ តារាសម្ដែង ស្រីសិចស៊ី កញ្ញា ឆៃលី ដាឡែន បានរៀបការ នៅស្រុកកំណើត របស់នាង ឯខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ កន្លងទៅ។ អ្វីដែលពិសេស ជាងនេះ នោះនៅយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ គឺយប់មិញនេះ តែម្តង នាងបានមក កាត់ចំនងដៃ នៅភ្នំពេញបន្ថែមទៀត ដើម្បីអញ្ជើញ តារាសិល្បៈ ឲ្យចូលរួមក្នុង មង្គលការនាង ។
បើនិយាយពីការ រៀបមង្គលការនាង ឆ័យលី ដាឡែន នៅក្រុងបាត់ដំបង វិញគ្មានអ្វីអស្ចារ្យ ពោលគឺ សាមញ្ញប្រៀបបាន អ្នកស្រុករៀបការ ធម្មតាៗ គ្រាន់តែមាន តារាៗទៅពីភ្នំពេញ ប៉ុន្មាននាក់ប៉ុណ្ណោះ ។
តែពិធីកាត់ចំណងដៃ របស់នាងយប់មិញ មិនធម្មតាឡើយ ការរៀបចំអស់ ខ្ទង់រាប់ម៉ឺន ដុល្លារគ្រាន់តែតុប តែងខាងក្នុង ភ្លើងពណ៌ឆាក គឺ អស្ចារ្យតែម្ដង គេគ្រប់គ្នាសរសើរ នាងពូកែរៀបចំ ព្រោះតារាសិល្បៈខ្លះ មិនបានតុបតែង ដូចនាងទេ ។
នាង ឆ័យលី ដាឡែន បាននិយាយ ទាំងខ្សឹបខ្សួលថា នាងអរគុណអ្នក ទាំងអស់គ្នា ពិសេសម្ចាស់ក្រុមហ៊ុន នានាដែលបាន ជួយនាង ក្នុងពិធីទាំងមូល មានទាំងប៉ារ៉ាឌី សំអាងការ ក្រុមហ៊ុនតុបតែង ហាងនំ ផងដែរ នាងពិតជារំភើប ចិត្តឥតឧបមា ។
និយាយរួមទៅ នាងអរគុណគ្រប់គ្នា ដែលបានឧបត្ថម្ភ ក្នុងមង្គលការរបស់នាង ហើយមង្គលការ នេះប្រៀបបាន កម្មវិធីទូរទស្សន៍មួយ ។ ដាឡែន បានថ្លែងអំណរគុណ ដល់ម្ចាស់ ឧបត្ថម្ភក្នុង កម្មវិធីជាហូរហែ តែបើគ្មានអ្នក ឧបត្ថម្ភទេ មង្គលការនាងពិត ជាមិនអាច ឡូយឆាយ បែបនេះឡើយ ព្រោះមើលទៅ អនាគតស្វាមីនាង មិនមែនអ្នកមាន អស្ចារ្យអ្វីឡើយ តែវត្តមានតារាសិល្បៈ វិញក៏ច្រើនមិន ធម្មតាឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!