ម៉ូតូបុកគោ យន្តកន្ត្រៃ ស្លាប់មាន អ្នកជិះម៉ូតូ ឈប់មើល ត្រូវបាន រថយន្តកាមរី បុកស្លាប់ ទៀត

 
 

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ ចរាចរគួររន្ធត់ បានកើតឡើង រវាងម៉ូតូបុក និងគោយន្តកន្រៃ្ត ពីក្រោយ បណ្តាលឲ្យ បាក់កស្លាប់នៅ និងកន្លែង ស្រាប់តែនៅ ពេលនោះ មានម៉ូតូជិះ មកពីក្រោយ មួយគ្រឿងទៀត ឈប់មើលហេតុការណ៍ នៅកណ្តាល ផ្លូវស្រាប់តែ មានរថយន្តកាមរី បើកមកពីក្រោយ បុកស្លាប់បន្ត ម្នាក់ទៀត ហើយរថយន្តកាមរី និងគោយន្តកន្ត្រៃ ទាំងនោះបើក គេចខ្លួនបាត់។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅ វេលាម៉ោង ៦និង៣០នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នៅលើផ្លូវ ជាតិលេខ៥ ត្រង់ចំណុចខាងលិច ស្រះដើមអំពិល ៣០០ម៉ែត្រ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សន គីមសួគ៍ នាយការិយាល័យ ចរាចរផ្លូវគោក បានឲ្យដឹងនៅ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤នេះថា ជនរងគ្រោះ មានឈ្មោះ ថោ ប៊ុនយ៉ាវ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាកវីវ៉ា ព៌ណក្រហម ពាក់ស្លាកលេខ សៀមរាប 1A-2641 ស្លាប់នៅកន្លែងកើតហេតុ ដោយសមត្ថកិច្ច សន្និដ្ឋានថា ម៉ូតូនេះឈប់ មើលហេតុការណ៍ នៅកណ្តាលផ្លូវ ទើបមានរថយន្ត កាមរីបុក ស្លាប់តែម្តង ។

រីឯជនរងគ្រោះ ម្នាក់ទៀមាន ឈ្មោះ ម៉ាប់ ស៊ីណាត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-5396 សមត្ថកិច្ច ជំនាញមានសន្និដ្ឋានថា ម៉ូតូរងគ្រោះ ខាងលើនេះ បើកទៅបុក គោយន្តកន្ត្រៃ ពីក្រោយ ទិសដៅស្របទិសគ្នា ទើបបណ្តាលឲ្យ បាក់ក ស្លាប់តែម្តង។

លោកបានបន្តទៀត មុនពេលកើតហេតុ មានគោយន្ត កន្រៃ្តមួយគ្រឿង បើកនៅតាម ផ្លូវជាតិពីលិច មកកើតលុះបើក មកដល់ចំណុច កើតហេតុ ក៏មានម៉ូតូបើក ស្របទិសគ្នា ដោយល្បឿនលឿន ក៏បុក គោយន្តពីក្រោយ ពេញទំហឹង បណ្តាលឲ្យ អ្នកបើកម៉ូតូ នោះបាក់កស្លាប់ នៅនិងកន្លែង ស្របពេលនោះដែរ ក៏មានម៉ូតូ មួយគ្រឿងទៀត បើកស្របទិសគ្នា ដែរបើកមកដល់ ចំណុចកើតហេតុ ក៏ឈប់មើលខ្មោច នៅពាក់កណ្តាលផ្លូវ ពេលនោះក៏ មានរថយន្តបើក ពីក្រោយមួយ គ្រឿងទៀត ស្របទិសគ្នា ក៏បុកនិងអ្នក បើកម៉ូតូនោះ ពេញតែម្តង បណ្តាលឲ្យបុរស់នោះ ស្លាប់នៅនិងកន្លែង បន្តទៀតចំណែក ម្ចាស់រថយន្តបើក យ៉ាងលឿនទៀត គេចខ្លួនបាត់។ ចំណែកម៉ូតូទាំង ២គ្រឿង ខូចខាតខ្ទេច។

ក្រោយពីកើតហេតុរួច កម្លាំងនគរបាល ចរាចរបាន ចុះទៅវាស់វែង និងស្រាវជ្រាវ ទំនាក់ទំនងរកគ្រួសារ សពទាំងពីរ យកទៅធ្វើ បុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅ ស្នងការដ្ឋាន នគរបាលខេត្ត រង់ចាំដោះស្រាយ នៅពេលក្រោយ ចំពោះគោយន្តកន្រ្តៃ និងរថយន្តកាមរី បានបន្សល់ទុក កម្ទេចផ្នែកនីមួយៗ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ និងតាមដានដើម្បី យកមកដោះស្រាយគ្នា តាមនិតិវិធីច្បាប់ ទាល់តែបាន ខាងមុខនេះ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម