បុរសជនជាតិ ជប៉ុនម្នាក់ លោតសម្លាប់ ខ្លួនពីលើ ផ្ទះសំណាក់ លីម៉េង
ភ្នំពេញ ៖ បុរសជនជាតិ ជប៉ុនម្នាក់ ជាអ្នកទេសចរ នៅស្រុកខ្មែរ បានបញ្ចប់ជីវិត ដោយលោតធ្វើ អត្ដឃាតពី លើផ្ទះសំណាក់ យីហោ «លីម៉េង» ស្ថិតនៅអគារ លេខ៤៥-៤៧-៤៩ ផ្លូវលេខ៨១ ភូមិទី៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីយប់រំលង អាធ្រាត្រ ចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥។
យោងតាមមន្ដ្រី នគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា មូលហេតុពិតប្រាកដ ដែលបុរសជនជាតិ ជប៉ុនរូបនេះ ធ្វើអត្ដឃាត ដោយលោតពីលើ ផ្ទះសំណាក់ លីម៉េង ជាន់ទី៤ មិនទាន់ដឹងពី មូលហេតុនៅឡើយទេ ប៉ុន្ដែសមត្ថកិច្ចដាក់ ការសង្ស័យថា អាចជាប់ ពាក់ព័ន្ធការ ប្រើប្រាស់ថ្នាំញៀន ធ្វើឱ្យវង្វេង ស្មារតីលែង ដឹងខុសដឹងត្រូវ ។
តាមការបញ្ជាក់ របស់សមត្ថកិច្ច ជនរង គ្រោះឈ្មោះ TSUNEOA SHO TA កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៨៩ មុខរបរជា ភ្ញៀវទេសចរ នៅកម្ពុជា កាន់លិខិតឆ្លងដែន លេខ TZ1016732 ដែលបានធ្វើដំណើរ ចូលមក កាន់ប្រទេស កម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានបញ្ជាក់ថា មុនពេលកើតហេតុ ពោលកាលពីវេលា ម៉ោង៦និង១០នាទី ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ជនរងគ្រោះបានមក ជួលបន្ទប់លេខ៤១៦ នៅផ្ទះសំណាក់លីម៉េង ដោយស្នាក់នៅ ម្នាក់ឯង លុះដល់វេលាម៉ោង កើតហេតុ ១២និង៤៩នាទី យប់រំលងអាធ្រាត្រ នោះស្រាប់តែ មានការភ្ញាក់ផ្អើល ក្រោយពីគេបាន ឃើញជនរងគ្រោះ ចេញពីក្នុង បន្ទប់ ដើរមកបង្កាន់ដៃ ខាងមុខផ្ទះសំណាក់ រួចហើយឡើង លើបង្កាន់ដៃ លោតចុះមក ក្រោម បណ្ដាលឱ្យ រងរបួសយ៉ាង ធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋានបានចុះភ្លាមៗ ទៅកាន់ទីនោះ ហើយជួយ ដឹកជនរងគ្រោះ ទៅសង្គ្រោះ បន្ទាន់នៅមន្ទីរ ពេទ្យកាល់ម៉ែត ប៉ុន្ដែជនរងគ្រោះ បានដាច់ ខ្យល់ស្លាប់បាត់ ទៅហើយ ។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌមួយរូប បាននិយាយថា បច្ចុប្បន្នសព របស់ជនរងគ្រោះ ត្រូវបានតម្កល់ ទុកនៅមន្ទីរពេទ្យ កាល់ម៉ែត ហើយគណៈកម្មការ ធ្វើកោសល្យវិច័យ សពកំពុងយក ទឹកនោមទៅពិនិត្យ មើលថាតើអាច ជាប់ពាក់ព័ន្ធទៅ នឹងការប្រើប្រាស់គ្រឿង ញៀនឬមួយ យ៉ាងណានោះ ។
មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា កាលពីប៉ុន្មានថ្ងៃ មុនជនរងគ្រោះ បានទៅគប់កញ្ចក់ សណ្ឋាគារស រួចហើយ ទៅជួលផ្ទះ សំណាក់ផ្សេងទៀត ដើម្បីចង់ស្នាក់នៅ ប៉ុន្ដែត្រូវបាន ម្ចាស់ផ្ទះសំណាក់ ទាំងនោះ មិនអនុញ្ញាតឱ្យជួល ។ បន្ទាប់មកជន រងគ្រោះបាន មកជួលនៅ ផ្ទះសំណាក់លីម៉េង ហើយយប់ឡើង ក៏លោតពីលើ ផ្ទះសំណាក់ សម្លាប់ខ្លួន តែម្ដង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!