ជនបរទេស ២នាក់ ធ្វើអត្តឃាត សម្លាប់ខ្លួន ក្នុងផ្ទះសំណាក់ ២ករណីផ្សេងគ្នា
ព្រះសីហនុៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នៅឯខេត្តព្រះសីហនុ មានជនបរទេសម្នាក់ បានធ្វើអត្តឃាត សម្លាប់ខ្លួនឯង នៅក្នុងផ្ទះ សំណាក់ GBT4 បន្ទប់លេខ១១១ ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនបរទេសខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Patrick Charles ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាម៉េរិក កាន់ លិខិតឆ្លងដែន លេខ 028864545 បានចូលមកស្នាក់នៅផ្ទះ សំណាក់ខាងលើ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរក្សាទុកនៅផ្ទះសំណាក់ខាងលើ រងចាំនគរបាលបច្ចេកទេស និង គ្រូពេទ្យ ធ្វើកោសល្យវិច្ច័យ រកមូលហេតុ នៃការស្លាប់។
ចំណែកករណីស្លាប់មួយផ្សេងទៀត កើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ដោយជនជាតិ ហ្វាំងឡង់ម្នាក់ បានសម្លាប់ខ្លួនឯង នៅក្នុងផ្ទះសំណាក់យីហោ ប៉ាប៉ាហ្គាយូ ស្ថិតក្នុងភូមិ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ។
ជនបរទេសខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Henri Juhani ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ PP8093451 បានចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើ កាលពីថ្ងៃទី១4 ខែធ្នូ ឆ្នាំ២០១៤។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរក្សាទុកនៅផ្ទះសំណាក់ខាងលើ រងចាំនគរបាលបច្ចេកទេស និងគ្រូពេទ្យ ធ្វើកោសល្យវិច្ច័យ រកមូលហេតុ នៃការស្លាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!