ធ្លាប់លឺទេ? «មីឆាប័ណ្ឌធានា» ក្រោយ វិទ្យាល័យ បាក់ទូក ល្បីគ្រប់គ្នា ថាឆ្ងាញ់ប្លែកមែនអត់?
ភ្នំពេញ៖ ប្រិយមិត្ត ប្រហែលជាបាន ជ្រាបមកហើយ ជាពិសេស យុវវ័យតែម្តង ដែលចូលចិត្តទទួលទាន មីឆាមួយកន្លែង ដែលបានដាក់ ឈ្មោះថា "មីឆាប័ណ្ឌធានា"។ ឈ្មោះ មីឆា និង ការល្បីៗត្នា ថាឆ្ងាញ់នោះ ខ្មែរឡូតក៏បាន ចុះទៅសាកសួរ ដោយផ្ទាល់ ជាមួយ ម្ចាស់លក់មីឆាតែម្តង។
លោកគឹម សុខ អាយុ ៥១ឆ្នាំ ជាអ្នកលក់ មីឆាប័ណ្ឌធានា មានទីតាំងផ្ទាល់ នៅខាងក្រោយ វិទ្យាល័យ បាក់ទូក។ មនុស្សជាច្រើន ធ្លាប់បានភ្លក់ នូវមីឆានេះផងដែរ មិនថាក្មេង រឺក៏ចាស់នោះទេ។ បន្ថែមពីនេះ ទៅទៀត លោកគឹម សុខ បាននិយាយថា "ការដាក់ឈ្មោះមីឆា ប័ណ្ឌធានានេះ វាពិតជា ប្លែកមែន ដែលគ្មានអ្នកណាម្នាក់ ហ៊ានដាក់ដូចខ្ញុំនោះទេ ដោយសារតែខ្ញុំ ជឿជាក់ថា មីឆារបស់ខ្ញុំឆ្ងាញ់ អាចទទួលយកបាន គ្រប់ស្រទាប់ មនុស្ស"។ "ចំពោះការ បើកលក់មីឆានេះ គឺខ្ញុំបើកតាំង ពីឆ្នាំ២០០៦ បើគិតមកដល់ សព្វថ្ងៃ គឺ ៩ឆ្នាំហើយ ហើយកាលពីដំបូង ខ្ញុំដើរលក់ គ្រប់ទីកន្លែង ជុំវិញភ្នំពេញ ប៉ុន្តែចុងក្រោយ ខ្ញុំបានដាក់ទីតាំងនៅ ខាងក្រោយសាលា បាក់ទូកតែម្តងទៅ ដើម្បីងាយស្រួល ឲ្យភ្ញៀវខ្ញុំ អាចរកមីឆាបាន"។
បើនិយាយពីការលក់មីឆា គឺមានគ្រប់ទិសទី ចុះហេតុអ្វី បានជា មីឆារបស់លោក គឹម សុខ ឆ្ងាញ់ខុសគេ?
លោក គឹម សុខ បានប្រាប់ ពីគន្លឹះដែរថា "ជាការពិត មីឆា គឺមានគ្រប់ប្រភេទ និងគ្រប់ទីកន្លែង ប៉ុន្តែសម្រាប់មីឆាខ្ញុំ គឺខុសប្លែកគេ ត្រង់ទឹកឆា ជាគ្រឿងផ្សំចិនស៊ែ ដែលមានក្លិនឈ្លុយប្លែក ដូច្នេះក៏ធ្វើឲ្យ ទាក់ទាញ់ចិត្តភ្ញៀវជាច្រើន ឲ្យចូលមកទទួលទាន មកដល់សព្វថ្ងៃនេះ... មិនតែ ប៉ុណ្ណោះ គ្រឿងផ្សំ ចិនស៊ែនេះ ក៏អាចជួយកាត់បន្ថយ អាការៈឈឺចុករោយស្រពន់ ក្នុងរាងកាយបាន ផងដែរ... ចំពោះរឿង តម្លៃវិញ គឺសមរម្យ ដែលអាចភ្ញៀវអាច ទទួលយកបាន គឺមីឆា ដាក់សាច់គោ ៤០០០ រៀល បើដាក់ប៉ាតេ ៣០០០រៀល... ក្នុងមួយខែ គឺខ្ញុំអាចសល់លុយ ពីមុខរបរនេះ ចន្លោះ ពី ១០០ ដុល្លារ ទៅ១៥០ដុល្លារ បន្ទាប់ពីកាត់ថ្លៃចំណាយចេញអស់"។
ផលវិបាកសម្រាប់គាត់៖
"ចំពោះផលវិបាក គឺតែងតែមាន ខ្លះៗហើយ ក្នុងនាម ជាអ្នកលក់ តាមដងផ្លូវបែបនេះ ប៉ុន្តែវាមិនចោទ ជាបញ្ហាធំនោះទេ គ្រាន់តែស្ទះផ្លូវបន្តិចបន្តួច។ ហើយក៏មានភ្ញៀវខ្លះ បានរអ៊ូបន្តិចបន្តួច ព្រោះពួកគេ ចង់បានរហ័ស ប៉ុន្តែដោយសារតែ ការទិញ មានចំនួនច្រើន ដូច្នេះហើយ វាអាចមានការយឺតយ៉ាវ។ ទោះបីយ៉ាងណា ខ្ញុំក៏ព្យាយាម សម្របសម្រួល តាមអ្វីដែលខ្ញុំ អាចធ្វើទៅបាន"។ នេះបើតាម សម្តីរបស់ លោក គឹម សុខ។ គាត់ក៏បានបន្តថា៖ "មីឆាប័ណ្ឌធានា បើកលក់ ចាប់ពីពេលព្រឹក ដល់ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ឈប់សម្រាកថ្ងៃអាទិត្យ ហើយសម្រាប់ថ្ងៃអនាគតវិញ គឺរូបខ្ញុំ មិនទាន់ដឹង ច្បាស់នោះទេ ថាត្រូវបញ្ឈប់ រឺក៏បន្តនូវអាជីពនេះ ព្រោះថា ខ្ញុំមានវ័យកាន់តែជរា ហើយភ្នែកមើល មិនសូវឃើញ ហើយទើបតែវះកាត់ភ្នែកទៀត ដូច្នេះហើយ គឺដើរមួយជំហាន គិតមួយជំហាន... ចុងក្រោយ ខ្ញុំក៏សូមអរគុណ ដល់ភ្ញៀវទាំង អស់គ្នា ដែលនិយម ចូលចិត្តទទួលមីឆា ហើយសូមជួយ បន្តគាំទ្រ ដល់មីឆាប័ណ្ឌធានានេះផង"៕
លោក គឹម សុខ អ្នកលក់មីឆា ប័ណ្ឌធានា
ភ្ញៀវ កំពុងឈរទិញ មីឆាប័ណ្ឌធានា
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!