ខាត់ សុឃីម នៅតែអន់ចិត្ត នឹងគេនិយាយថាបាន “ប្តីក្មេង”
ភ្នំពេញ៖ ក្រោយពីតារាចម្រៀងយេៗ អ្នកនាង ខាត់ សុឃីម សម្រេចចិត្តចូល រោងការជាមួយស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ រួចមកគេសង្កេត ឃើញថាទាំងអ្នកសិល្បៈ និងក្រៅសិល្បៈ ជាច្រើន ពោលសរសើរនិង ខ្លះនិយាយ បែប បញ្ចើចបញ្ចើរឲ្យនាងថារៀបការ ជាមួយ “ប្តីក្មេង” ជាដើម ។ ពេលថ្មីៗ នេះស្រាប់តែនាងចេញមុខ ទម្លាយអាថ៌ កំបាំង ក្នុងចិត្តថានាងមានអារម្មណ៍អន់ ចិត្តខ្លាំងណាស់ នៅពេល ដែលមានគេប្រើពាក្យថា នាងមានប្តីក្មេងជាងខ្លួន ។
អស់រយៈពេលជាង២ឆ្នាំហើយបន្ទាប់ពីតារាចម្រៀង អ្នកនាង ខាត់ សុឃីម រៀបការមានស្វាមីមក ឃើញថានាងរមែង តែងតែរងការរិះ គន់ថា នាងយកស្វាមីក្មេងជាងខ្លួន មានវ័យខុសគ្នាជិត១០ឆ្នាំ បើទោះជាពេលវេលាបានដើរ ទៅមុខ ជាបន្តបន្ទាប់ រហូតដល់នាងទទួល បានកូនស្រីមួយជាចំណង អាពាហ៍ពិពាហ៍ក៏ដោយ ប៉ុន្តែសម្រាប់ពាក្យ “ប្តីក្មេង” នេះ គឺនៅតែតាមនាងជាប់មិនស្ងប់ស្ងាត់សោះ ។
ទាក់ទងនឹងបញ្ហាខាងលើនេះ ត្រូវបានតារាសម្បូរសំណើច ច្រៀងបានទាំងបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីម បានចេញមុខ បក ស្រាយ ប្រាប់ពីអារម្មណ៍ពិត របស់នាងនៅលើកញ្ចប់ ទូរទស្សន៍ MYTV កាលពីពេលថ្មីៗនេះថានាង ធ្លាប់ឮរាប់មិនអស់ហើយ ដែលគេ និយាយថា នាងមានប្តីក្មេង ។ ជារឿយៗ តែងតែ មានការលើកឡើងថា នាងទិញ ឡាន ,ទិញផ្ទះ ឲ្យប្តីក្មេង នាងពិតជាឆ្ងល់ខ្លាំង ណាស់ ថាចាំបាច់ និយាយបែបនោះ ធ្វើអី ប្តីក្មេងឬប្តីចាស់ មិនសំខាន់ទេ សំខាន់គឺសុភមង្គល ក្នុងគ្រួសាររបស់នាង ។
តារាស្រីមានភាពក្រមិចក្រមើមរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា “ តាមពិតកុំឃើញខ្ញុំ សើចសប្បាយ ថាខ្ញុំអត់មានទុក្ខ អត់មានការ អន់ចិត្តណា ? ធាតុពិតទៅខ្ញុំមាន អារម្មណ៍ថា អន់ចិត្តណាស់ ពេលមាន អ្នកនិយាយថាខ្ញុំមានប្តីក្មេងជាងខ្លួន ខ្ញុំធ្វើនេះធ្វើនោះ ផ្គាប់ចិត្ត ប្តីក្មេង ។ ដូច្នេះខ្ញុំចង់ សុំចិត្ត ដល់បណ្តាញ សារព័ត៌មាន ឬក៏ទស្សនិកជនមេត្តាឈប់ ប្រើពាក្យ ជាមួយខ្ញុំបែបនេះទៀតទៅ...! ។ ម្យ៉ាងទៀត ស្វាមីខ្ញុំពេលនេះគាត់ មិនក្មេងដូចមុនទេ តាំងពីគាត់ មានខ្ញុំគាត់បាន ធ្វើការកែប្រែ មក តុបតែងខ្លួន បែបស្រគត់ស្រគំ បើបណ្តើរគ្នាទៅ គឺសមគ្នាជាមួយខ្ញុំណាស់ ” ។
អ្នកនាង ខាត់ សុឃីម បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ កន្លងមក ខ្ញុំធ្លាប់សួរប្តីខ្ញុំដែរថា គាត់មានអារម្មណ៍ តូចចិត្តទេ ពេលមានប្រពន្ធ ចាស់ជាង (អាយុច្រើន) ពេលនោះ គាត់បាននិយាយ ប្រាប់ខ្ញុំវិញថា គាត់អត់តូចចិត្តទេ..! ហើយបើ អាចឲ្យពេលវេលា ដើរថយក្រោយបាន គាត់នឹងឲ្យពេលវេលា ដើរថយក្រោយវិញ ធ្វើជាបងខ្ញុំដល់ទៅ១០ឆ្នាំវិញដើម្បី បញ្ចប់ពាក្យថា "ប្តីក្មេង" នេះ ចេញ..! ” ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!