គ្រោះថ្នាក់ ចរាចរណ៍ មួយ ម្ចាស់រ៉ឺម៉ក ម៉ូតូ អះអាងថា លេខទូរស័ព្ទ របស់គាត់ថ្លៃ ជាងស្តុប រថយន្តទៀត ខណៈ ទាមទារ សំណង
រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូមួយគ្រឿង ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត តាក់ស៊ីម៉ែត្រមហាកំផែង ពីក្រោយ បណ្តាលឱ្យបែក ស្តុប ហើយការ ដោះស្រាយគ្នា ជាង១ម៉ោង ទំរាំចរចាគ្នាចប់រឿង ដែលហេតុ ការណ៍ នេះកើតឡើងកាល ពីវេលាម៉ោង០២ និង៣០នាទីឈានចូលថ្ងៃទី២២ មករា ២០១៥ ស្ថិតនៅតាម មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត តាក់ស៊ីម៉ែត្រ ពណ៌ទឹកសមុទ្រ លាយផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2Z 0957 ជារថយន្តតាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុន «មហាកំផែង» បើកបរពី កើតទៅលិច ស្របគ្នាជាមួយរ៉ឺម៉កម៉ូតូ លុះមកដល់ចំណុចខាងលើ រថយន្តចាប់ ហ្វ្រាំងបន្ថយល្បឿន ស្រាប់តែ រ៉ឺម៉ក ម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ពីក្រោយរថយន្ត បណ្តាលឱ្យបែកស្តុប។
ក្រោយពេលកើតហេតុ អ្នកបើករថយន្ត តាក់ស៊ីម៉ែត្រទាមទារសំណង ត្រូវអ្នកបើក រ៉ឺម៉កម៉ូតូប្រាប់ថា គាត់ អត់សងទេ ព្រោះគាត់មិនបានខុស ។ បន្ទាប់មក អ្នកបើករ៉ឺម៉កម៉ូតូបានប្រាប់ថា គាត់សងតែ១០ដុល្លារទេ ហើយកត់លេខទូរស័ព្ទ របស់គាត់ទុកសិនទៅ ចាំព្រឹកឡើងចាំយក លុយ តែអ្នកបើករថយន្តប្រាប់ថា ចុះបើ កត់លេខ ហើយបិទទូរស័ព្ទ តើគាត់ទៅរកនៅឯណា ស្រាប់តែអ្នកបើក រ៉ឺម៉កម៉ូតូបានអះអាងថា ទូរស័ព្ទ របស់គាត់អត់បិទទេ ព្រោះលេខ ទូរស័ព្ទរបស់គាត់ ថ្លៃជាងកញ្ចក់ រថយន្តនេះទៅទៀត ។ ការចរចាគ្នាជាង មួយម៉ោងនៅតែមិនត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចជំនាញចុះទៅវាស់វែងត្រូវ អ្នកបើករ៉ឺម៉កម៉ូតូយល់ ព្រមសង២៥ ដុល្លារបញ្ចប់រឿង។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!