រថយន្តដឹកដំឡូង បុកម៉ូតូស្លាប់ និងរបួស៣នាក់ នៅស្រុក ចំការលើ
ស្នងការ ខេត្តកំពង់ចាម បញ្ជាឲ្យតាមចាប់ អ្នកបើករថយន្ត បង្កយកទៅផ្តន្ទាទោស តាមផ្លូវច្បាប់
កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ មួយដែលបានកើតឡើង នៅលើកំណាត់ ផ្លូវជាតិលេខ៧១ ភូមិស្វាយទាប ឃុំស្វាយ ទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានផ្តាច់ជីវិត មនុស្ស២នាក់ និងរបួសស្រាលម្នាក់ កាលពីវេលាម៉ោង ៨៖៤៧នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។
មន្រ្តីនគរបាលចរាចរ ស្រុកចំការលើ បានឲ្យដឹងថា គ្រោះថ្នាកចរាចរណ៍ ខាងលើនេះ បានបង្ក ឡើងដោយ អ្នកបើករថយន្ត ដឹកដំឡូង មួយគ្រឿង បានទៅបុកម៉ូតូ របស់ជនរងគ្រោះ ទាំង៣នាក់ ដែលកំពុងធ្វើដំណើរ តាមផ្លូវជាតិ លេខ៧១ បណ្តាលឲ្យ ដួលស្លាប់ និងដេករបួសពេញ ផ្លូវតែម្តង។
បើតាមមន្រ្តី នគរបាលដដែល ក្រោយកើតហេតុ អ្នកបើករថយន្ត បានបង្កើន ល្បឿនទៅមុខ ដោយមិនឈប់ ទទួលខុសត្រូវ នោះឡើយ ។
យ៉ាងណាក៏ដោយ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យ ទៅសមត្ថកិច្ច ជំនាញចរាចរណ៍ និងនគរបាល មូលដ្ឋាន តាមចាប់ខ្លួន អ្នកបើករថយន្តបង្ក ដើម្បីយកទៅ ផ្តន្ទាទោស តាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ យ៉ាងដូច្នេះថា «លោកស្នងការរង នាយការិយាល័យ ជំនាញ និងអធិការត្រូវ តាមចាប់អ្នក បើកបរឲ្យបាន ហើយឃាត់ រថយន្តទុក និងបំពេញនិតិវិធី ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា»។
មន្រ្តីនគរបាលចរាចរ ស្រុកចំការលើ បានបញ្ជាក់ថា ជនរងគ្រោះ ដែលស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ មានឈ្មោះ សូ សុវណ្ណី អាយុ១៨ឆ្នាំ និងទី២ឈ្មោះ ហូ ណូ អាយុ១៨ឆ្នាំ ដោយឡែក អ្នកដែលរងរបួស ស្រាលមាន ឈ្មោះ គា បញ្ញា អាយុ១៨ឆ្នាំ ដែលជនរងគ្រោះ ទាំង៣នាក់ រស់នៅភូមិ-ឃុំ ជាមួយគ្នា។
ក្រោយកើតហេតុ និងមានបញ្ជាភ្លាមៗ ពីលោកស្នងការនោះ កម្លាំង នគរបាល ចរាចរ និងនគរបាលមូលដ្ឋាន ស្រុកចំការលើ បាននិងកំពុង ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ អ្នកបើករថយន្តបង្ក យកមកផ្តន្ទាទោស ឲ្យខាងតែបាន ដោយឡែកសព ជនរងគ្រោះ ត្រូវបានប្រគល់ ជូនគ្រួសារ ខណៈអ្នករងរបួស ស្រាលនោះ ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!