កូនអកតញ្ញូម្នាក់ វាយទៅលើ ឪពុក ខ្លួន បណ្តាល ឲ្យសន្លប់ ស្តូកស្តឹង

 
 

កំពង់ស្ពឺ៖ ជនសង្ស័យដែលជា កូនអកតញ្ញូម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបាន ផឹកស្រាស្រវឹង ហើយវាយទៅលើ ឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យសន្លប់ស្តូកស្តឹង ហើយត្រូវបាន គេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ  កាលពីវេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជនរងគ្រោះ ភូមិដូនអាត់ ឃុំកន្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ជនសង្ស័យដែលត្រូវជាកូន បានសារភាពថាខ្លួន ពិតជាបាន ប្រើអំពើហិង្សា ទៅលើឪពុកបង្កើត របស់ខ្លួន ហើយត្រូវបានកម្លាំង សមត្ថកិច្ចបញ្ជូន ទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសំរោង ទងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

ជនសង្ស័យមានឈ្មោះ ឌឹម មិថុនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅ ភូមិ ។ ចំណែក ជនរងគ្រោះ ត្រូវជាឪពុកមាន ឈ្មោះ ជិម សំអឿន អាយុ៥៥ឆ្នាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីជនសង្ស័យត្រូវជាកូន ដែលស្រវឹងស្រាមិនដែលលុះថ្ងៃនោះ បានមកដល់ផ្ទះទាំងអការៈស្រវឹងជោគជាំ ហើយបានស្រែកឡូឡា បន្ទាប់មកជនរងគ្រោះបានចូល ទៅឃាត់ និងណែនាំកុំឲ្យស្រែកឡូឡា ទើបជនសង្ស័យខឹងវាយទៅ លើឪពុកបង្កើត បណ្តាលឲ្យរងរបួស សន្លប់ធំ ហើយត្រូវបានគេដឹងយកទៅសង្រ្គោះនៅ មន្ទីរពេទ្យ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម