ម៉ូតូ២គ្រឿង បុកគ្នាពេញ ទំហឹងក្បែរ របងទីស្តីការ គណៈរដ្ឋមន្រ្តី បណ្តាលឱ្យ ស្លាប់ម្នាក់ របួសម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិតពេល បញ្ជូនដល់មន្ទីរពេទ្យ និងបុរសម្នាក់ផ្សេង ទៀត រងរបួសស្រាល ក្រោយពីជួបគ្រោះ ថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នាពេញ ទំហឹងកាលពី វេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២១ មករា ឆ្នាំ២០១៥ នៅចំណុចជាប់នឹង របងទីស្តីការ គណៈរដ្ឋមន្រ្តី (ផ្លូវ១១៤ កែងនិងផ្លូវ១០៩) ស្ថិតក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពី កន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 1BV-6412 ធ្វើដំណើរតែម្នាក់ឯង តាមមហាវិថី សហព័ន្ធរុស្ស៊ីក្នុង ទិសដៅ ពីកើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុ ក៏បានបត់ឆ្លងទៅផ្លូវលេខ ១០៩ ក្នុងទិសដៅពី ជើងទៅត្បូង ក៏ត្រូវបានម៉ូតូស្មាសវី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BA-4582 ជិះដោយបុរសម្នាក់ បើក បរធ្វើដំណើរតាមផ្លូវ១១៤ ក្នុងទិសដៅពី លិចទៅកើត បើកមកបុកចំពី មុខម៉ូតូហុងដាឌ្រីម ពេញទំហឹងខ្ទាតម៉ូតូ និងអ្នកបើកបរទៅ លើថ្នល់បណ្តាលឱ្យបុរសបើកម៉ូតូហុងដាឌ្រីម រងរបួសស្រាលចំណែក បុរសបើកម៉ូតូស្មាសវី រងរបួសធ្ងន់ត្រូវបាន គេបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត តែជា អកុសល ពេលបញ្ជូនដល់មន្ទីរពេទ្យ បុរសរងគ្រោះក៏បានដាច់ ខ្យល់ស្លាប់តែម្តង ។
ក្រោយពេលកើត ហេតុសមត្ថកិច្ចបានចុះទៅ វាស់វែងនៅកន្លែងកើតហេតុ និងបាននាំយកម៉ូតូ ទាំង២ គ្រឿងទៅកាន់ អធិការដ្ឋាន ខណ្ឌ៧ មករា ដើម្បីដោះស្រាយ គ្នាតាមនិតិវិធីច្បាប់ ។ ពេលនេះសមត្ថកិច្ច មិនទាន់ស្គាល់អត្តសញ្ញាណ សពជនរងគ្រោះនៅឡើយទេ ហើយសព ជនរងគ្រោះត្រូវបានទុកនៅក្នុង មន្ទីរពេទ្យកាល់ម៉ែតរងចាំ សាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!