ស្នងការ ខេត្តបន្ទាយមានជ័យ បញ្ជាឲ្យបង្ក្រាប សង្វៀនជល់មាន់, អ្នកញៀនល្បែងរត់ប្រសេចប្រសាច
-សមត្ថកិច្ចដកហូត ម៉ូតូ១២គ្រឿង មាន់៤ក្បាល និងឃាត់ម្ចាស់ទីតាំងម្នាក់
បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ការិយាល័យកណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ នគរបាល ស្រុកព្រះនេត្រព្រះ កាលពីវេលា ម៉ោង២៖៣០នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ បានឆ្មក់ចូល បង្ក្រាបទីតាំងសៃង្វៀន ជល់មាន់ មួយកន្លែង ស្ថិតនៅ ភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
មន្រ្តី នគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ ដែលចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះ បានបញ្ជាក់ ថាការចុះ ទៅបង្ក្រាប សៃង្វៀនជល់មាន់ដុះស្លែមួយ នេះបានឡើងភ្លាមៗ ក្រោមពីមាន បទបញ្ជា ពីសំណាក់ ស្នងការ នគរបាល ខេត្តលោកឧត្តមសេនីយ៍ អាត់ ខែម ក្រោយពីលោក ស្នងការ បានទទួលព័ត៌មាន និងសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ មូលដ្ឋាន ចំពោះទីតាំង ល្បែងជល់ បក្សីដ៏ ធំមួយនេះ ដែលធ្វើឲ្យមនុស្សម្នា បានស្កាត់ទៅលេងចាញ់លុយ មិនតិចនោះទេ ។
ល្បែងទាំងនេះហើយ ពេលខ្លះដែលធ្វើឲ្យ កើតមានបទល្មើស កើតឡើង និង មានអំពើហិង្សា នៅក្នុង គ្រួសារ ដោយសារតែអ្នកចាញ់លុយ អស់ជាច្រើន កាពុលមុខដើរទៅ រកផ្លូវខុស និងចាកប្រាស់ ពីច្បាប់សង្គម ។
ជាក់ស្តែង ល្បែងជល់មាន់ ខាងលើនេះ បានបង្ហាញ វត្តមាន អស់រយះពេលយូរមកហើយ តែមិនទាន់មាន ការបង្ក្រាប តែនៅពេលនេះ ក្រោយទទួល ព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទ បញ្ជា ទៅនគរបាលជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាល មូលដ្ឋាន របស់ស្រុក ព្រះនេត្រព្រះ ដឹកនាំបញ្ជា កម្លាំងដោយ លោក សិទ្ធិ ឡោះ ស្នងការរងចុះទៅធ្វើការបង្ក្រាប ជាក់ស្តែង តែម្តង។
សម្រាប់ប្រតិបត្តិការ ខាងលើនេះ កម្លាំងនគរបាល បានឃាត់ខ្លួនស្រ្តីម្នាក់ ជាម្ចាស់ទីតាំង ខណៈអ្នកញៀន ល្បែង ជាច្រើននាក់បានរត់ ប្រសេចប្រសាច ចោលម៉ូតូ និងចោលទ្រព្យសម្បត្តិ។
បើតាមមន្រ្តី នគរបាល ស្រ្តីជាម្ចាស់ទីតាំង ឈ្មោះ មួង សៀប អាយុ៤៨ឆ្នាំ ខណៈប្តីរបស់គាត់ឈ្មោះ អុក បួន អាយុ៥០ឆ្នាំ មិននៅផ្ទះគឺ នៅឯស្រែ។ មន្រ្តីនគរបាលបាន បញ្ជាក់យ៉ាងដូច្នេះថា «ការជល់បក្សី ភ្នាល់ដាក់ប្រាក់នេះ ម្ចាស់ផ្ទះ មិនទាន់ឆ្លើយអ្វីទាំងអស់ ហើយនគរ បាល ប៉ុស្តិ៍រដ្ឋបាលយើង បានធ្លាប់ធ្វើ កិច្ចសន្យា រួចម្តងតែពុំរាងចាល»។
មន្រ្តីនគរបាល បានបន្ត ទៀតថា ចំពោះលទ្ធផល នៃការបង្ក្រាប កម្លាំងសមត្ថកិច្ច ក៏បានដកហូតម៉ូតូ ចំនួន១២គ្រឿង មាន់ ចំនួន៤ក្បាល ព្រមទាំងសម្ភារះ បំរើឲ្យការជល់មួយចំនួនផងដែរ។
ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា «ក្រោយពីទទួល បានព័ត៌មាន នៃវង់ល្បែងខាងលើ នេះ ខ្ញុំបានបញ្ជាភ្លាមៗនៅសមត្ថកិច្ច របស់ខ្ញុំដឹកនាំដោយ ស្នងការរង សិទ្ធិ ឡោះ ចុះទៅបង្ក្រាប មិនឲ្យបន្តវត្តមានបែបនេះទៀតឡើយ»។
លោកស្នងការបានបញ្ជា យ៉ាងម៉ឺងម៉ាត់ថា ចំពោះល្បែងស៊ីសងនៅ ក្នុងខេត្តបន្ទាយមានជ័យ ដែលលួច លាក់នោះ លោកបានបញ្ជា ទៅកាន់ នគរបាលព្រហ្មទណ្ឌ និងនគរបាលតាមបណ្តា ស្រុក-ក្រុង បន្តធ្វើការ ស្រាវជ្រាវ និងលុបបំបាត់ ដើម្បីអនុវត្តគោល នយោបាយ ភូមិ-ឃុំមាន សុវត្ថិភាពសំដៅ កាន់បន្ថយ បទល្មើសដែលអាចកើតមានឡើង នៅតាមមូលដ្ឋានោះ។
សម្រាប់ស្រ្តី ជាម្ចាស់ទីតាំង ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងត្រៀមកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ ដើម្បីមានវិធានការ តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!